បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៨ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៨ កិច្ចបម្រើព្រះ
២០០៨ កិច្ចបម្រើព្រះ
km ៩/០៨ ទំ. ៣

សេចក្ដី​ជូនដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​កញ្ញា : សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិតជា​បង្រៀន​យ៉ាង​ណា? ពេល​ជួប​គេ​ជា​លើក​ដំបូង​គួរ​ខំ​ប្រឹង​ព្យាយាម ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ បើ​ម្ចាស់ផ្ទះ​មាន​សៀវភៅ​នេះ​ហើយ សូម​បង្ហាញ​យ៉ាង​ខ្លី​ឲ្យ​គាត់​ដឹង​ថា គាត់​អាច​ទទួល​ប្រយោជន៍​បើ​គាត់​រៀន​គម្ពីរ។ តុលា​ថ្ងៃ​ទី​១​-​ថ្ងៃ​ទី​១៩ : ទស្សនាវដ្ដី​ប៉ម​យាម។ បើ​ម្ចាស់ផ្ទះ​បង្ហាញ​ចំណាប់អារម្មណ៍ សូម​ពិភាក្សា​អំពី​ខិត្តប័ណ្ណ តើ​លោក​អ្នក​ចង់​រៀន​ព្រះ​គម្ពីរ​ទេ? ដោយ​មាន​គោលបំណង​ចង់​ចាប់ផ្ដើម​បង្រៀន​គម្ពីរ។ តុលា​ថ្ងៃ​ទី​២០​-​វិច្ឆិកា​ថ្ងៃ​ទី​១៦ : ចែកចាយ​នូវ​ខិត្តប័ណ្ណ​ពិសេស​គឺ តើ​អ្នក​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ទេ? វិច្ឆិកា​ថ្ងៃ​ទី​១៧​-​ថ្ងៃ​ទី​៣០ : តើ​ព្រះ​គម្ពីរ​ពិតជា​បង្រៀន​យ៉ាង​ណា? ចូរ​ខំ​ប្រឹង​ដើម្បី​ចាប់ផ្ដើម​បង្រៀន​គម្ពីរ។ ធ្នូ : សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។ ប្រសិនបើ​ម្ចាស់ផ្ទះ​ប្រាប់​ថា​ពួក​គាត់​មានកូន សូម​ផ្ដល់​សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។

◼ នៅ​ខែ​វិច្ឆិកា​មាន​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ប្រាំ គឺជា​ខែ​ដ៏​ល្អ​ដើម្បី​ធ្វើ​ត្រួសត្រាយ​ជំនួយ។

◼ សុន្ទរកថា​ពិសេស​នៅ​ខែ​ដែល​មានបុណ្យ​រំលឹក​សម្រាប់​ឆ្នាំ​២០០៩ នឹង​ត្រូវ​ថ្លែង​ក្នុង​អំឡុង​សប្ដាហ៍​ថ្ងៃ​ទី​២០ ខែ​មេ​សា ឆ្នាំ​២០០៩។ ប្រធាន​នៃ​សុន្ទរកថា​នឹង​ប្រកាស​នៅ​ពេល​ក្រោយ។ ក្រុម​ជំនុំ​ណា​ដែល​មាន​ទស្សនកិច្ច​របស់​អ្នកត្រួតពិនិត្យ​មណ្ឌល ឬ​មាន​សន្និបាត​នៅ​សប្ដាហ៍​នោះ នឹង​លើក​មក​ថ្លែង​នៅ​សប្ដាហ៍​បន្ទាប់។ មិន​គួរ​ឲ្យ​មាន​ក្រុម​ជំនុំ​ណា​ថ្លែង​សុន្ទរកថា​ពិសេស​នេះ​នៅ​មុន​ថ្ងៃ​ទី​២០ ខែ​មេ​សា​ឡើយ។

◼ ក្រុម​ជំនុំ​ទាំងឡាយ​គួរ​ចាប់ផ្ដើម​ស្នើ​សុំ​សៀវភៅ​ទស្សនាវដ្ដី​ប៉មយាម និង​ភ្ញាក់​រលឹក! (​Awake!​) ដែល​ផ្គុំ​ចូល​គ្នា​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០០៨ លិបិក្រម​សៀវភៅ​ប៉មយាម​ឆ្នាំ​២០០៨ (​Watch Tower Publications Index 2008​) និង​បណ្ណាល័យ​ប៉មយាម​ដែល​ជា​ស៊ីឌី​ប្រូ​ក្រាម​ឆ្នាំ​២០០៨ (​Watchtower Library—2008 Edition CD-ROM​) ដែល​ត្រូវ​ដាក់​ជាប់​នឹង​ប័ណ្ណ​ស្នើ​សុំ​ឧបករណ៍​ផ្សាយ​ជា​បន្ទាប់។ សំបុត្រ​ដែល​ថា ​«​សេចក្ដី​ជូនដំណឹង​ដល់​ក្រុម​ជំនុំ​ទាំងឡាយ​»​ ត្រូវ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ជា​រៀង​រាល់​ខែ​ដោយ​រាយ​នាម​ភាសា​នៃ​ឧបករណ៍​ផ្សាយ​ទាំង​ប៉ុន្មាន​ដែល​អាច​ស្នើ​សុំ​បាន។ សូម​កត់សម្គាល់​ថា បណ្ណាល័យ​ប៉មយាម​សម្រាប់​ឆ្នាំ​២០០៨ គឺ​សម្រាប់​តែ​បង​ប្អូន​ដែល​បាន​ជ្រមុជ​ទឹក​ហើយ និង​អាច​ស្នើ​សុំ​បាន​តាម​រយៈ​ក្រុម​ជំនុំ​តែ​ប៉ុណ្ណោះ។ បើ​អ្នក​ផ្សាយ​ណា​ដែល​ប្រើ​តែ​បណ្ណាល័យ​ប៉ម​យាម​ដែល​ជា​ស៊ីឌី​ប្រូ​ក្រាម មិន​ប្រើ​ទស្សនាវដ្ដី​ដែល​ផ្គុំ​ចូល​គ្នា​សម្រាប់​មួយ​ឆ្នាំ​ៗ សូម​ឈប់​កុម្ម៉ង់។

◼ ប្រធាន​ត្រួតពិនិត្យ​គួរ​ចាត់​បុគ្គល​ណា​ម្នាក់​ឲ្យ​ទៅ​ត្រួតពិនិត្យ​គណនី​របស់​ក្រុម​ជំនុំ​សម្រាប់​ខែ​មិថុនា កក្កដា​និង​សីហា។ រៀង​រាល់​ដង​បុគ្គល​ដែល​ត្រូវ​ត្រួតពិនិត្យ​គណនី ត្រូវ​ឆ្លាស់​គ្នា។ ពេល​កិច្ចការ​នេះ​ធ្វើ​រួច​ហើយ សូម​ជម្រាប​ប្រាប់​ក្រុម​ជំនុំ បន្ទាប់​ពី​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនី (​សូម​មើល​ក្រដាស​ណែនាំ​ដើម្បី​ធ្វើ​គណនេយ្យ​ក្រុម​ជំនុំ Instructions for Congregation Accounting—S-27​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក