សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែវិច្ឆិកា ថ្ងៃទី១-១៦ : ការចែកចាយពិសេសនូវខិត្តប័ណ្ណ តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? វិច្ឆិកា ថ្ងៃទី១៧-៣០ : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមដើម្បីអាចចាប់ផ្ដើមបង្រៀនគម្ពីរ។ ធ្នូ : បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ បើម្ចាស់ផ្ទះមានកូន សូមផ្ដល់សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ មករា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមជូនម្ចាស់ផ្ទះសៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅណាមួយដែលបានបោះពុម្ពមុនឆ្នាំ១៩៩១។ កុម្ភៈ គន្លឹះនៃសុភមង្គលគ្រួសារ ឬសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
◼ អ្នកផ្សព្វផ្សាយណាដែលមិនទាន់បានបំពេញលិខិតប្រគល់សិទ្ធិអំណាចទេ សូមបំពេញជាប្រញាប់។ លិខិតប្រគល់សិទ្ធិអំណាចនេះអាចជួយអ្នកពីការបដិសេធការចាក់បញ្ចូលឈាម។ ពួកអ្នកចាស់ទុំនឹងផ្ដល់ជំនួយដោយផ្ទាល់បើត្រូវការ (សូមមើលសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះរាជាណាចក្រយើងខែវិច្ឆិកា ឆ្នាំ២០០៦)។
◼ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ យើងនឹងឈប់ប្រើពាក្យ«ប្រធានអ្នកត្រួតពិនិត្យ»តទៅទៀត តែនឹងប្រើពាក្យ«អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ»មកជំនួសវិញ។