លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៩។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់២០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៩។
១. តើព្រះអាចធ្វើឲ្យមានពន្លឺយ៉ាងដូចម្ដេចនៅថ្ងៃទីមួយ បើមិនទាន់ធ្វើតួពន្លឺទាល់តែថ្ងៃទីបួន? (លោ. ១:៣, ១៦) [w០៤ ១/៤ ទំព័រ២៩ វគ្គ៥]
២. តើកាអ៊ីនបានប្រពន្ធពីណាមក? (លោ. ៤:១៧) [w០៤ ១/៤ ទំព័រ៣០ វគ្គ៤]
៣. តើអ្វីជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យថាសត្វណាស្អាត សត្វណាមិនស្អាតនោះ? (លោ. ៧:២) [w០៤ ១/៤ ទំព័រ៣០ វគ្គ៧]
៤. បើដើមឈើទាំងអស់ខូចដោយសារទឹកជំនន់ តើសត្វព្រាបនោះបានពាំស្លឹកដើមអូលីវនោះពីណាមក? (លោ. ៨:១១) [w០៤ ១/៤ ទំព័រ៣២ វគ្គ១]
៥. តើកិច្ចព្រមព្រៀងអ័ប្រាហាំចាប់មានសុពលភាពពីពេលណាមក? តើមានសុពលភាពអស់រយៈពេលប៉ុន្មាន? (លោ. ១២:១-៤) [w០៤ ១/៦ ទំព័រ៣០ វគ្គ១; w០១ ១/១១ ទំព័រ២១ វគ្គ១៣]
៦. នៅពេត្រុសទី២ ២:៧ ចែងថាឡុតជាមនុស្ស«សុចរិត» ចុះហេតុអ្វីក៏ឡុតប្រគល់កូនស្រីគាត់ឲ្យទៅហ្វូងមនុស្សដែលសាហាវទៅវិញ? (លោ. ១៩:៨) [w០៥ ១/៥ ទំព័រ២១ វគ្គ១៥-១៦; w០៤ ១/៦ ទំព័រ៣០ វគ្គ៤]
៧. តើព្រះយេហូវ៉ាកំណត់វាសនារបស់អ្នកណាម្នាក់ទុកជាមុនឬទេ? (លោ. ២៥:២៣) [w០៤ ១/៦ ទំព័រ៣១ វគ្គ៩]
៨. តើយ៉ាកុបយល់សប្ដិឃើញ‹ទេវតារបស់ព្រះឡើងចុះតាមជណ្ដើរ› បង្កប់អត្ថន័យយ៉ាងណា? (លោ. ២៨:១០-១៣) [w០៤ ១/៦ ទំព័រ៣១ វគ្គ៧]
៩. ហេតុអ្វីបានជារ៉ាជែលចាប់អារម្មណ៍ខ្លាំងម្ល៉េះ ចំពោះផ្លែឈើនៃកូនប្រុសរបស់លេអា? (លោ. ៣០:១៤, ១៥) [w០៤ ១/៦ ទំព័រ៣១ វគ្គ៨]
១០. តើមានមេរៀនអ្វីដែលយើងអាចរៀនពីគំរូអាក្រក់របស់ឌីណា ស្តីអំពីការសេពគប់មិត្ត? (លោ. ៣៤:១, ៣០) [w០៤ ១/៦ ទំព័រ៣១ វគ្គ១១]