សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែកុម្ភៈ : សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ ឬសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? មីនា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ មេសា និងឧសភា : ទស្សនាវដ្ដីប៉មយាម។ ចូរព្យាយាមជាពិសេសដើម្បីត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ថ្មីដែលបានមកឯពិធីបុណ្យរំលឹក និងស្ដាប់សុន្ទរកថាពិសេស ប៉ុន្តែមិនមានសកម្មភាពជាមួយក្រុមជំនុំ។ គោលបំណងនៃការត្រឡប់ទៅជួប គឺដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរជាមួយអ្នកដែលមិនធ្លាប់សិក្សាពីមុន។
◼ សុន្ទរកថាពិសេសក្នុងអំឡុងខែដែលមានបុណ្យរំលឹកសម្រាប់ឆ្នាំ២០០៩មានប្រធានថា «តើមានសាសនាពិត តាមទស្សនៈរបស់ព្រះឬទេ?»។ សូមមើលសេចក្ដីជូនដំណឹងដែលទាក់ទងនឹងសុន្ទរកថានេះនៅកិច្ចបម្រើព្រះ ខែកញ្ញា ឆ្នាំ២០០៨។