សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែមីនា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ មេសា និងឧសភា : ទស្សនាវដ្ដីប៉មយាម។ ពេលធ្វើការត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ សូមទៅជួបអ្នកដែលបានមកឯពិធីបុណ្យរំលឹក និងអស់អ្នកដែលបានមកកិច្ចប្រជុំឯទៀតផងដែរ ដែលមិនមានសកម្មភាពជាមួយក្រុមជំនុំ។ គោលបំណងនៃការត្រឡប់ទៅជួប គឺដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន។ មិថុនា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមជូនសៀវភៅដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ ឬសៀវភៅឯទៀតដែលបានបោះពុម្ពមុនឆ្នាំ១៩៩១។
◼ ពេលទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រលឹក! (Awake!) មកដល់ថ្មីៗ សូមចែកជូនបងប្អូនអ្នកផ្សាយភ្លាមៗ ដើម្បីឲ្យពួកគាត់អាចមានឱកាសអានជាមុន មុននឹងផ្ដល់ក្នុងកិច្ចបម្រើផ្សាយ។
◼ សូមកត់សម្គាល់ថា ក្នុងកិច្ចបម្រើព្រះចាប់ពីខែមីនា ឆ្នាំ២០០៩ទៅ ខគម្ពីរទាំងប៉ុន្មានដែលស្រង់ចេញពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច យើងនឹងប្រើសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ដែលបានបកប្រែជាភាសាខ្មែរមកជំនួសវិញ។