លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់២០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី២ ខែមីនា ឆ្នាំ២០០៩ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩។
១. តើយើងអាចរៀនអ្វីពីរបៀបដែលយ៉ូសែបបានប្រព្រឹត្ត ពេលមានការល្បងលនៅចំពោះគាត់? (លោ. ៣៩:៩) [w០៤ ១/៦ ទំព័រ៣២]
២. ហេតុអ្វីគ្រិស្តសាសនិកពិតមិនធ្វើបុណ្យខួបកំណើត? (លោ. ៤០:២០-២២) [bh ទំព័រ១៨១ វគ្គ៧]
៣. តើពាក្យថា«ដំបងរាជ្យ»សំដៅទៅលើអ្វី? (លោ. ៤៩:១០) [w០៤ ១/៦ ទំព័រ៣២]
៤. ពាក្យរបស់យ៉ូសែបដែលថា៖ «អ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញ ពីនេះឡើងទៅជាមួយផង» តើមានឥទ្ធិពលយ៉ាងណា? (លោ. ៥០:២៥) [w០៧ ១/៦ ទំព័រ៣០ វគ្គ១០]
៥. តើអ្វីអាចផ្ដល់ឲ្យយើងនូវទំនុកចិត្តពេលយើងទទួលភារកិច្ចដ៏ពិបាក? (និក្ខ. ៤:១០, ១៣) [w០៤ ១/៧ ទំព័រ៣០]
៦. តើមានលទ្ធផលអ្វីពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តនឹងផារ៉ោន? ហើយតើព្រឹត្ដិការណ៍នោះគួរមានឥទ្ធិពលអ្វីលើយើង? (និក្ខ. ៩:១៣-១៦) [w០៥ ១/៨ ទំព័រ២៤ វគ្គ៨]
៧. តើនិក្ខមនំ ១៤:៣០, ៣១ បង្កប់អត្ថន័យយ៉ាងណាចំពោះសម័យយើង? [w០៤ ១/៧ ទំព័រ៣១]
៨. ពេលដែលសាសន៍អ៊ីស្រាអែលត្អូញត្អែរនៅទីរហោឋាន តាមពិតពួកគេត្អូញត្អែរទាស់ប្រឆាំងអ្នកណា? (និក្ខ. ១៦:៤-៨) [w០៦ ១/៨ ទំព័រ៩ វគ្គ៥]
៩. តើតាមរបៀបណាដែលព្រះយេហូវ៉ា«ទំលាក់ការទុច្ចរិតរបស់ឪពុក»ទៅលើមនុស្សតំណក្រោយ? (និក្ខ. ២០:៥) [w០៤ ១/៧ ទំព័រ៣២]
១០. តើតាមរបៀបណាដែលក្រឹត្យវិន័យទី១០ប្រសើរជាងច្បាប់របស់មនុស្ស? (និក្ខ. ២០:១៧) [w០៦ ១/៧ ទំព័រ១៦ វគ្គ១៦]