សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែឧសភា : ទស្សនាវដ្ដីប៉មយាម។ ចូរព្យាយាមជាពិសេសដើម្បីត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ថ្មីដែលបានមកឯពិធីបុណ្យរំលឹក និងស្ដាប់សុន្ទរកថាពិសេស ប៉ុន្តែមិនមានសកម្មភាពជាមួយក្រុមជំនុំ។ គោលបំណងនៃការត្រឡប់ទៅជួប គឺដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន។ មិថុនា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមជូនសៀវភៅដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ ឬសៀវភៅឯទៀតដែលបានបោះពុម្ពមុនឆ្នាំ១៩៩១។ កក្កដានិងសីហា : សៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា : តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើព្រះតម្រូវអ្វីពីយើង? របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! និងស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ?
◼ បើបងប្អូនមានគម្រោងធ្វើដំណើរទៅប្រទេសផ្សេងរួមបញ្ចូលទៅចូលរួមកិច្ចប្រជុំក្រុមជំនុំ សន្និបាត មហាសន្និបាត នោះការសុំព័ត៌មានអំពីថ្ងៃខែ ពេលវេលា និងទីកន្លែង គួរផ្ញើទៅការិយាល័យសាខាដែលទទួលខុសត្រូវកិច្ចការនៅប្រទេសនោះ។ បញ្ជីអាសយដ្ឋាននានាមាននៅទំព័រចុងក្រោយនៃសៀវភៅប្រចាំឆ្នាំរបស់សាក្សីព្រះយេហូវ៉ាជាភាសាអង់គ្លេស។