សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែមិថុនា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមជូនសៀវភៅដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ ឬសៀវភៅឯទៀតដែលបានបោះពុម្ពមុនឆ្នាំ១៩៩១។ កក្កដា និងសីហា : សៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា : តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើព្រះតម្រូវអ្វីពីយើង? របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! និងស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? កញ្ញា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ចូរព្យាយាមជាពិសេសដើម្បីបង្រៀនគម្ពីរពេលជួបដំបូង។ ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមបង្ហាញនូវរបៀបដែលពួកគាត់អាចទទួលប្រយោជន៍ ដោយបង្ហាញយ៉ាងសង្ខេបអំពីការសិក្សាគម្ពីរ។
◼ នឹងមានការខំព្យាយាមសហការគ្នាទូទាំងពិភពលោកដើម្បីផ្សាយប្រកាសមហាសន្និបាតប្រចាំតំបន់និងមហាសន្និបាតអន្តរជាតិឆ្នាំ២០០៩។ អ្នកផ្សាយនឹងមានឱកាសចែកលិខិតអញ្ជើញពិសេសក្នុងតំបន់ផ្សាយ។ កិច្ចការចែកលិខិតអញ្ជើញឲ្យមកមហាសន្និបាតនឹងធ្វើឡើងបីសប្ដាហ៍មុននឹងមានមហាសន្និបាតប្រចាំតំបន់។
◼ នាមប័ណ្ណសម្រាប់មហាសន្និបាតប្រចាំតំបន់ នឹងត្រូវផ្ញើមកឲ្យតាមរយៈក្រុមជំនុំ។ បងប្អូនដែលចូលរួមមហាសន្និបាតអន្តរជាតិនឹងប្រើនាមប័ណ្ណដូចគ្នា។