លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៩។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់២០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩។
១. ហេតុអ្វីបានជាការ«បង្អាប់»ដល់ឪពុកម្ដាយខ្លួនមានទោសដល់ជីវិត? (លេវី. ២០:៩) [w០៤ ១/៩ ទំព័រ៣២]
២. តើ‹ស្ត្រី១០នាក់ដុតនំប៉័ងក្នុងឡតែ១›មានន័យយ៉ាងណា? (លេវី. ២៦:២៦) [w០៤ ១/៩ ទំព័រ៣២]
៣. ហេតុអ្វីបានជាគង្វាលនៅស្រុកអ៊ីស្រាអែលពីបុរាណនាំចៀមឲ្យ«ចូលទៅក្រោមដំបង»? (លេវី. ២៧:៣២) [w០៨ ១/១១ ទំព័រ១៥ វគ្គ៧]
៤. ឃ្លាថាប្រពន្ធណាដែលធ្វើអំពើផិតក្បត់ «ភ្លៅនាងនឹងរលួយទៅ» តើឃ្លានេះមានន័យអ្វី? (ជន. ៥:២៧) [w០៤ ១/១២ ទំព័រ២៩]
៥. តើអ្នកបម្រើផ្សាយរាជាណាចក្រព្រះពេញពេលនៅសព្វថ្ងៃនេះ មានចិត្តគំនិតស្រដៀងគ្នានឹងពួកន៉ាសារីតនៅសម័យអ៊ីស្រាអែលយ៉ាងដូចម្ដេច? (ជន. ៦:៣,៥,៦) [w០៤ ១/១២ ទំព័រ២៩-៣០]
៦. តើគោលការណ៍អ្វីក្នុងច្បាប់ដែលទាក់ទងនឹងការចូលនិវត្តន៍សម្រាប់ពួកលេវី ដែលរាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃអាចយកមកអនុវត្ត? (ជន. ៨:២៥, ២៦) [w០៤ ១/១២ ទំព័រ៣០]
៧. តើយ៉ាងដូចម្ដេចបានជាពួកអ៊ីស្រាអែលទាមទារចង់បាន«ម្ហូបជាខ្លាំងពន់ពេក»? តើនេះមានមេរៀនអ្វីសម្រាប់គ្រិស្តសាសនិកនៅសព្វថ្ងៃនេះ? (ជន. ១១:៤) [w០១ ១/៩ ទំព័រ២២-២៣; w៩៥ ១/៦ ទំព័រ១៥ វគ្គ១០]
៨. ហេតុអ្វីបានជាព្រះដាក់ទោសតែម៉ារាមប៉ុណ្ណោះឲ្យកើតជំងឺឃ្លង់? តើមានមេរៀនសំខាន់អ្វីដែលយើងអាចរៀនពីនេះ? (ជន. ១២:៩-១១) [w០៤ ១/១២ ទំព័រ៣១]
៩. តើយ៉ូស្វេនិងកាលែបចង់មានន័យអ្វីពេលដែលថាសាសន៍កាណាន«ជាអាហារ»? (ជន. ១៤:៩) [w០៦ ១/១០ ទំព័រ២០ វគ្គ៥]
១០. តើអ្វីជា«សៀវភៅ ដែលនិទានពីចំបាំងផងព្រះយេហូវ៉ា»? (ជន. ២១:១៤, ១៥) [w០៤ ១/១២ ទំព័រ៣១]