លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩។
១. តើគ្រិស្តសាសនិកសព្វថ្ងៃនេះអាចអនុវត្តគោលការណ៍ដែលចែងនៅចោទិយកថា ១៤:១ យ៉ាងដូចម្ដេច? [w០៥ ១/១-E ទំព័រ២៨; w០៥ ១/១ ទំព័រ៣២ វគ្គ៤]
២. តើក្រុមជំនុំគ្រិស្តសាសនិកសព្វថ្ងៃនេះអាចអនុវត្តតាមគោលការណ៍នៅចោទិយកថា ២០:៥-៧ យ៉ាងដូចម្ដេច? [w០៥ ១/១ ទំព័រ៣២ វគ្គ៥]
៣. ស្តីអំពីសង្គ្រាម តើសាសន៍អ៊ីស្រាអែលខុសគ្នាពីសាសន៍ឯទៀតយ៉ាងដូចម្ដេច? (ចោទិ. ២០:១០-១៥, ១៩, ២០; ២១:១០-១៣) [cl ទំព័រ១៣៤ វគ្គ១៧]
៤. តើអ្វីអាចជួយយើងឲ្យបម្រើព្រះយេហូវ៉ាដោយចិត្តអរ? (ចោទិ. ២៨:៤៧) [w៩៥ ១/៤ ទំព័រ២៨ វគ្គ៤-៥]
៥. តើមាតាបិតាអាចទទួលប្រយោជន៍ពីឧទាហរណ៍និទស្សន៍ស្តីពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះសាសន៍អ៊ីស្រាអែលនៅចោទិយកថា ៣២:៩, ១១, ១២យ៉ាងដូចម្ដេច? [w០២ ១/១ ទំព័រ៩ វគ្គ៧-៩]
៦. តើប្រសាសន៍របស់ព្រះយេហូវ៉ាដែលបានកត់ទុកនៅយ៉ូស្វេ ១:២, ៥បានត្រូវសម្រេចយ៉ាងដូចម្ដេច? [w០៧ ១/១១ ទំព័រ២៦ វគ្គ៨]
៧. តើយើងអាចរៀនអ្វីពីគំរូរបស់សាសន៍អ៊ីស្រាអែល ដែលបានកត់ទុកនៅយ៉ូស្វេ ៣:១៥, ១៦? [w០៥ ១/៣ ទំព័រ២៩ វគ្គ៦]
៨. តើយើងអាចរៀនអ្វីពីរបៀបដែលយ៉ូស្វេបានប្រព្រឹត្តពេលដែលអេកានលួច? (យ៉ូស. ៧:២០-២៥) [w០៥ ១/៣ ទំព័រ៣០ វគ្គ៥]
៩. តើយ៉ូស្វេ ៩:២២, ២៣បញ្ជាក់យ៉ាងដូចម្ដេចថាពាក្យរបស់ព្រះតែងតែសម្រេច? [w០៥ ១/៣ ទំព័រ៣០ វគ្គ៤; si-E ទំព័រ៤៤ វគ្គ១៣]
១០. ហេតុអ្វីគំរូរបស់កាលែបលើកទឹកចិត្តយើង? (យ៉ូស. ១៤:៨, ១០-១២) [w០៥ ១/៣ ទំព័រ៣២ វគ្គ២; w៩៣ ១៥/៥-E ទំព័រ២៩ វគ្គ១]