សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែមេសា និងឧសភា ឆ្នាំ២០១០: ទស្សនាវដ្ដីប៉មយាម។ ចូរខំប្រឹងជាពិសេសដើម្បីត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ថ្មីដែលបានចូលរួមពិធីរំលឹក និងមកស្ដាប់សុន្ទរកថាពិសេស ក៏ប៉ុន្តែមិនមានសកម្មភាពជាមួយក្រុមជំនុំ។ ពេលត្រឡប់ទៅជួបអ្នកថ្មីនោះ យើងគួរមានគោលបំណងដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ មិថុនា ឆ្នាំ២០១០: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមផ្ដល់សៀវភៅដែលមាន១៩២ទំព័រ ដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅមួយណាក៏បានដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។
◼ ក្នុងអំឡុងសប្ដាហ៍ដែលមានមហាសន្និបាតប្រចាំតំបន់ សន្និបាតប្រចាំមណ្ឌល សន្និបាតពិសេស ក្រុមជំនុំនឹងមិនមានកម្មវិធីការសិក្សាគម្ពីរជាក្រុមជំនុំ សាលាកិច្ចបម្រើផ្សាយនិងការប្រជុំអប់រំកិច្ចបម្រើទេ។ ហេតុនេះហើយ យើងសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យពិនិត្យមើលព័ត៌មានសម្រាប់ប្រជុំទាំងបីនេះដោយខ្លួនឯង ដូចនៅយប់ដែលមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាដើម។
◼ សុន្ទរកថាពិសេសសម្រាប់ឆ្នាំ២០១០មានប្រធានថា«តើនឹងមានសន្ដិភាពនិងសន្ដិសុខដ៏ពិតប្រាកដនៅពេលណា?»។