លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់រយៈពេល២០នាទី ដោយផ្អែកលើព័ត៌មានដែលបានត្រូវថ្លែងតាំងពី សប្ដាហ៍ចាប់ផ្ដើម ថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០។
១. ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើឲ្យអ័សារាកើតរោគឃ្លង់? (២ព. ១៥:១-៦) [w០៥ ១/១២ ទំព័រ៣១ វគ្គ៤]
២. តើយើងអាចទាញយកមេរៀនអ្វីពីកំណត់ហេតុនៅពង្សាវតារក្សត្រទី២ ១៣:១៤-១៩, ខ.ស.? [w០៥ ១/១២ ទំព័រ៣១ វគ្គ១១]
៣. តើយើងអាចរៀនអ្វីខ្លះដោយពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់ចំពោះជនជាតិអ៊ីស្រាអែល? (២ព. ១៧:១៣, ១៤) [w០៦ ១/២ ទំព័រ២៣, ២៤ វគ្គ៨, ១១]
៤. ហេតុអ្វីគម្ពីរចែងថាព្រះយេហូវ៉ា«ចាត់ចែង»គោលបំណងរបស់លោក? (២ព. ១៩:២៥) [w៩៩ ១/១១ ទំព័រ២១ វគ្គ៣]
៥. សអំពីទីចាប់ផ្ដើមនៃគ្រា៧០ឆ្នាំដែលក្រុងយេរូសាឡិមត្រូវទុកចោលនោះ តើពង្សាវតារក្សត្រទី២ ២៥:៨, ២៥, ២៦ បានរៀបរាប់ត្រឹមត្រូវយ៉ាងណា? (អែស. ៣:១-៦) [w០៦ ១/១ ទំព័រ១០ វគ្គ៣]
៦. ហេតុអ្វីបានជាសាំយូអែលទី១ ១៦:១០, ១១ ចែងថាដាវីឌជាកូនប្រុសទី៨របស់អ៊ីសាយ រីឯអែសរ៉ាសរសេរថាដាវីឌជាកូនប្រុសទី៧វិញ? (១រប. ២:១៥) [br2 ទំព័រ២៦ វគ្គ១]
៧. តើយើងអាចធ្វើតាមគំរូរបស់ពួកអ្នកស្រុកកាឡាតយ៉ាងដូចម្ដេច? (១រប. ៥:១០, ១៨-២២) [br2 ទំព័រ២៦ វគ្គ៧]
៨. តើយើងអាចរៀនអ្វីពីគំរូរបស់ពួកលេវីដែលជាឆ្មាំទ្វារ? (១រប. ៩:២៦, ២៧) [br2 ទំព័រ២៦ វគ្គ៨]
៩. ហេតុអ្វីយើងគួរចាំគំរូរបស់អេលាសារដែលជាបុរសខ្លាំងពូកែម្នាក់របស់ដាវីឌ? (១រប. ១១:១២-១៤) [w៩៩ ១/៣ ទំព័រ២៤ វគ្គ១២]
១០. ហេតុអ្វីប្រតិកម្មរបស់ដាវីឌនៅរបាក្សត្រទី១ ១៣:១១ គឺមិនត្រឹមត្រូវ? [br2 ទំព័រ២៨ វគ្គ២]