សេចក្ដីជូនដំណឹង
◼ ខែតុលា ឆ្នាំ២០១០: ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណ តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? សូមព្យាយាមស្នើសុំបង្រៀនគម្ពីរ។ វិច្ឆិកា ឆ្នាំ២០១០: សៀវភៅស្តើងគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? (នៅពេលក្រោយ បងប្អូននឹងទទួលព័ត៌មានអំពីការចែកជូនសៀវភៅស្តើងនេះនៅទូទាំងពិភពលោក) បើគិតថាសមរម្យ សូមជូនសៀវភៅស្តើងថ្មីជាមួយនឹងសៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា: របៀបទទួលបានជីវិតដ៏គាប់ចិត្ត វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? ធ្នូ ឆ្នាំ២០១០: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ មករា ឆ្នាំ២០១១: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមផ្ដល់សៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅមួយណាក៏បានដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។