បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១០ ទំ. ៣
  • តើអ្នកស្នើសុំបង្រៀនគម្ពីរទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកស្នើសុំបង្រៀនគម្ពីរទេ?
  • ២០១០ កិច្ចបម្រើព្រះ
២០១០ កិច្ចបម្រើព្រះ
km ១១/១០ ទំ. ៣

តើ​អ្នក​ស្នើ​សុំ​បង្រៀន​គម្ពីរ​ទេ?

១ បង​ប្អូន​ជា​ច្រើន​បាន​ទទួល​លទ្ធផល​ល្អ​ក្នុង​ការ​ស្នើ​សុំ​ដោយ​ត្រង់​ៗ​ឲ្យ​រៀន​គម្ពីរ។ បុរស​ម្នាក់​ដែល​បាន​បដិសេធ​ច្រើន​ដង​មិន​ព្រម​យក​សៀវភៅ​របស់​យើង បាន​យល់​ព្រម​រៀន​គម្ពីរ​វិញ នៅ​ពេល​ដែល​អ្នក​ផ្សាយ​បាន​ស្នើ​សុំ​គាត់។ បុរស​នោះ​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ចង់​រៀន​គម្ពីរ​យូរ​ហើយ​»។ គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ ហើយ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ក៏​បាន​រីក​ចម្រើន​យ៉ាង​លឿន។

២ យើង​ទាំង​អស់​គ្នា​គួរ​ប្រុង​ប្រៀប​ស្នើ​សុំ​បង្រៀន​គម្ពីរ​ជា​និច្ច។ មនុស្ស​ពុំ​អាច​រីក​ចម្រើន​ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ បើ​គ្មាន​អ្នក​ណា​បង្ហាត់​បង្រៀន​ពួក​គេ​ទេ។ (​ម៉ាថ. ២៨:​១៩, ២០​) ពួក​គេ​ទទួល​ការ​បង្ហាត់​បង្រៀន​នោះ តាម​រយៈ​ការ​សិក្សា​គម្ពីរ។ ជា​ញឹក​ញយ បង​ប្អូន​ដែល​មាន​សិស្ស​គម្ពីរ​ថ្មី គ្រាន់តែ​បាន​ស្នើ​សុំ​បង្ហាញ​ដល់​ម្ចាស់​ផ្ទះ​នូវ​របៀប​ដែល​ពួក​គេ​អាច​រៀន​ថែម​ទៀត​អំពី​គម្ពីរ​ឬ​សេចក្ដី​សន្យា​របស់​ព្រះ។ បង​ប្រុស​ម្នាក់​បាន​រក​សិស្ស​គម្ពីរ​ថ្មី​ប្រាំ​នាក់​ដោយ​ប្រើ​ខិត្តប័ណ្ណ​ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​ក្សេម​ក្សាន្ត។ បង​ប្រុស​នោះ​បាន​ឲ្យ​សិស្ស​គម្ពីរ​ខ្លះ​ដល់​បង​ប្អូន​ឯ​ទៀត ដោយ​សារ​គាត់​គ្មាន​ពេល​ដើម្បី​បង្រៀន​សិស្ស​គម្ពីរ​ជា​ច្រើន​នោះ​ឲ្យ​បាន​ទៀង​ទាត់​ទេ។

៣ បើ​យើង​ស្រួល​រក​សិស្ស​គម្ពីរ​ថ្មី នោះ​យើង​អាច​នាំ​បង​ប្អូន​ឯ​ទៀត​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​យើង​ហើយ​ជួយ​ពួក​គាត់​ឲ្យ​រក​សិស្ស​គម្ពីរ​ថ្មី​ដែរ។ ឬ​មួយ​ក៏​យើង​អាច​ឲ្យ​សិស្ស​គម្ពីរ​ខ្លះ​ដល់​បង​ប្អូន​ផ្សេង​ទៀត​ក្នុង​ក្រុម​ជំនុំ។ បើ​អ្នក​ចង់​បាន​សិស្ស​គម្ពីរ សូម​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ដែល​អ្នក​ជួប​ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ នៅ​ពេល​មួយ​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​បាន​ត្រឡប់​ទៅ​ជួប​យុវនារី​ម្នាក់​ដែល​មិន​សូវ​មាន​ចំណាប់​អារម្មណ៍​នៅ​ដើម​ដំបូង​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​អ្នក​ផ្សព្វ​ផ្សាយ​បាន​ស្នើ​សុំ​បង្រៀន​គម្ពីរ ហើយ​នាង​បាន​យល់​ព្រម។ ឥឡូវ​នេះ​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ។ ម្យ៉ាង​ទៀត បង​ស្រី​របស់​នាង​និង​បង​ថ្លៃ​កំពុង​ចូល​រួម​កិច្ច​ប្រជុំ។—កាឡ. ៦:​៦

៤ មនុស្ស​ខ្លះ​ដែល​ព្រម​រៀន​គម្ពីរ​ជា​មួយ​យើង​នឹង​ឈប់​រៀន​ក្រោយ​មក ហើយ​មិន​មែន​សិស្ស​គម្ពីរ​ទាំង​អស់​នឹង​ចូល​សេចក្ដី​ពិត​ទេ។ ប៉ុន្តែ​គង់តែ​នឹង​មាន​សិស្ស​ខ្លះ​ចូល​សេចក្ដី​ពិត។ បើ​ស្នើ​សុំ​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​រៀន​គម្ពីរ យើង​នឹង​មាន​លទ្ធភាព​ច្រើន​ជាង​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក