លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់រយៈពេល២០នាទី ដោយផ្អែកលើព័ត៌មានដែលបានត្រូវថ្លែងតាំងពីសប្ដាហ៍ចាប់ផ្ដើម ថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០។
១. តើយើងអាចរៀនមេរៀនអ្វីពីពាក្យសរសើររបស់អ្នកចម្រៀងពួកលេវីដែលបានត្រូវសរសេរក្នុងរបាក្សត្រទី១ ១៦:៣៤? [w០២ ១/៤ ទំព័រ២០ វគ្គ៦-៧]
២. ហេតុអ្វីក៏ការធ្វើជំរឿនជាអំពើខុសឆ្គងធ្ងន់ធ្ងរដែលដាវីឌបានធ្វើ? [w០៥ ១/៩ ទំព័រ៣២]
៣. តើស្តេចដាវីឌចង់ឲ្យសាឡូម៉ូនជាកូនរបស់គាត់មានអារម្មណ៍យ៉ាងណាចំពោះព្រះ? (១រប. ២៨:៩) [w០៨ ១/១០ ទំព័រ១១ វគ្គ១៨]
៤. ហេតុអ្វីជាការសមរម្យដែលសមុទ្រលង្ហិនដែលត្រូវសិតធ្វើនោះ បានត្រូវដាក់នៅលើរូបគោឈ្មោល? (២រប. ៤:២-៤) [br2 ទំព័រ៣០ វគ្គ៣; w៩៨ ១/៩ ទំព័រ២៤ វគ្គ១៧]
៥. ហេតុអ្វីសមុទ្រលង្ហិនដែលត្រូវសិតធ្វើនោះបានដាក់នៅលើរូបគោឈ្មោល? (២រប. ៤:២-៤) [br2 ទំព័រ៣០]
៦. ពេលសាឡូម៉ូនសុំព្រះយេហូវ៉ាស្ដាប់សំណូមពរអស់អ្នកដែល«អធិស្ឋានដំរង់មកឯព្រះវិហារនេះ» តើលោកចង់និយាយអំពីអ្វី? (២រប. ៦:១៩, ២២, ៣២) [br2 ទំព័រ៣០]
៧. តើឃ្លានៅក្នុងរបាក្សត្រទី២ ១៣:៥ដែលថា«សេចក្ដីសញ្ញាដែលតាំងដោយអំបិល»មានន័យយ៉ាងណា? [br2 ទំព័រ៣១ វគ្គ២; it-2-E ទំព័រ៨៤២ វគ្គ៧]
៨. តើយើងអាចអនុវត្តតាមគោលការណ៍នៅរបាក្សត្រទី២ ១៧:៩, ១០ក្នុងកិច្ចបម្រើផ្សាយរបស់យើងយ៉ាងដូចម្ដេច? [w០៩ ១/៦ ទំព័រ១៥ វគ្គ៧]
៩. តើរាស្ត្ររបស់ព្រះសព្វថ្ងៃនេះនឹងត្រូវប្រព្រឹត្តស្របតាមពាក្យនៅរបាក្សត្រទី២ ២០:១៧ដោយដូចម្ដេច? [w០៣ ១/៩ ទំព័រ១៧ វគ្គ១៤-១៧]
១០. ហេតុអ្វីបានជាអូសៀសមិនសុខចិត្តទទួលយកដំបូន្មាន? ហើយហេតុអ្វីក៏ការប្រឆាំងនឹងដំបូន្មានជាបញ្ហាដ៏ធ្ងន់ធ្ងរសព្វថ្ងៃនេះ? (២រប. ២៦:១៥-២១) [wt ទំព័រ១៣៧-១៣៨ វគ្គ៥-៦]