សេចក្ដីជូនដំណឹង
◼ ខែធ្នូ ឆ្នាំ២០១០: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ មករា ឆ្នាំ២០១១: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមផ្ដល់សៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅមួយណាក៏បានដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។ កុម្ភៈ ឆ្នាំ២០១១: គន្លឹះនៃសុភមង្គលគ្រួសារ ឬព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? មីនា ឆ្នាំ២០១១: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ជាមួយនឹង សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ ចូរខំព្យាយាមប្រឹងប្រែងដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។
◼ ពិធីរំលឹកសម្រាប់ឆ្នាំ២០១២ នឹងធ្វើទៅនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា មុនថ្ងៃលិច។
◼ សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ(KHOV) គឺថាគម្ពីរចាស់ មិនមែនបោះពុម្ពដោយអង្គការព្រះយេហូវ៉ាទេ។ ដូច្នេះ គម្ពីរបានត្រូវទិញមកពីអង្គការខាងក្រៅ។ ដោយសារគម្ពីរនោះត្រូវទិញក្នុងតម្លៃច្រើនជាងបីដុល្លារប្រាំកាក់ នោះត្រូវចាត់ទុកជាសៀវភៅដែលត្រូវកុម្ម៉ង់ពិសេស ហើយគឺសម្រាប់តែអ្នកផ្សាយដែលបានជ្រមុជទឹកហើយ និងអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក ព្រមទាំងសិស្សគម្ពីរដែលកំពុងរីកចម្រើនតែមិនមានគម្ពីរ។ អ្នកដែលអាចទទួលគម្ពីរបានមិនគួរមានអារម្មណ៍ថាខ្លួនត្រូវជូនវិភាគទានស្មើនឹងតម្លៃគម្ពីរ បើគ្មានលទ្ធភាពនោះទេ។ បងប្អូនម្នាក់ៗអាចជូនវិភាគទានតាមលទ្ធភាពរបស់ខ្លួន។—កូរិនថូសទី២ ៩:៧