សេចក្ដីជូនដំណឹង
◼ ខែមករា ឆ្នាំ២០១១: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមផ្ដល់សៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅមួយណាក៏បានដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។ កុម្ភៈ ឆ្នាំ២០១១: គន្លឹះនៃសុភមង្គលគ្រួសារ ឬព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? មីនា ឆ្នាំ២០១១: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ជាមួយនឹង សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ ចូរខំព្យាយាមប្រឹងប្រែងដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ មេសា ឆ្នាំ២០១១: ទស្សនាវដ្ដីប៉មយាម។ សូមខំប្រឹងព្យាយាមត្រឡប់ទៅជួបមនុស្សដែលចាប់អារម្មណ៍ ហើយបានមកចូលរួមពិធីរំលឹក ឬកិច្ចប្រជុំពិសេសមួយផ្សេងទៀត តែមិនទាន់បានចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមជំនុំ។ សូមផ្ដោតអារម្មណ៍ទៅលើការស្នើសុំបង្រៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន។
◼ ចាប់ផ្ដើមខែកុម្ភៈ សុន្ទរកថាសាធារណៈថ្មីសម្រាប់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលគឺ«តើសេចក្ដីពិតមានឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់អ្នក?»។
◼ សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមីនា ឆ្នាំ២០១១ យើងនឹងសិក្សាសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ នៅការសិក្សាគម្ពីរជាក្រុមជំនុំ។