បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/១១ ទំ. ២
  • យើងនឹងសិក្សាសៀវភៅគ្រួសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងនឹងសិក្សាសៀវភៅគ្រួសារ
  • ២០១១ កិច្ចបម្រើព្រះ
២០១១ កិច្ចបម្រើព្រះ
km ២/១១ ទំ. ២

យើង​នឹង​សិក្សា​សៀវភៅ​គ្រួសារ

១ អ្នក​នឹង​មាន​ចិត្ត​សប្បាយ​ដោយ​ដឹង​ថា​ចាប់​ផ្ដើម​ពី​សប្ដាហ៍​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១១ យើង​នឹង​រៀន​សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ នៅ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ។ គ្មាន​នរណា​ម្នាក់​នឹង​ចង់​ខាន​សិក្សា​សៀវភៅ​នេះ ដែល​មាន​ការ​ណែនាំ​ពី​គោលការណ៍​គម្ពីរ​ដែល​ជួយ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​ទេ។ កាលវិភាគ​នៃ​ការ​សិក្សា​សៀវភៅ​នោះ​នឹង​អនុញ្ញាត​ឲ្យ​យើង​ពិនិត្យ​មើល​វគ្គ​នីមួយ​ៗ​និង​ខ​គម្ពីរ​ទាំង​អស់​ក្នុង​សៀវភៅ​បាន​យ៉ាង​ហ្មត់​ចត់។

២ សៀវភៅ​នេះ​គូស​បញ្ជាក់​ចំណុច​សំខាន់​បួន​យ៉ាង​ដែល​ជួយ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល ដូច​ជា: (​១​) ការ​ទប់​ចិត្ត (​២​) ទទួល​ស្គាល់​អ្នក​ដែល​ជា​ប្រមុខ​ខ្លួន (​៣​) ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ និង (​៤​) សេចក្ដី​ស្រឡាញ់។ ការ​ដាស់​តឿន​នៅ​ក្នុង​សៀវភៅ​គ្រួសារ នឹង​ជួយ​ក្រុម​គ្រួសារ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​តាម​ការ​ដាស់​តឿន​នោះ​ឲ្យ​រក​បាន​សេចក្ដី​សុខសាន្ត។ ដំណាល​គ្នា​នោះ​ការ​សិក្សា​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ស្គាល់​ផ្នែក​ផ្សេង​ៗ​នៃ​សៀវភៅ​នេះ​បាន​ច្បាស់ ដើម្បី​អ្នក​អាច​ប្រើ​ដោយ​មាន​ប្រសិទ្ធភាព​ពេល​ដែល​ស្នើ​ផ្ដល់​សៀវភៅ​នេះ​ជូន​សាធារណជន។

៣ លក្ខណៈ​សំខាន់​មួយ​នៃ​ការ​សិក្សា​សៀវភៅ​នោះ គឺជា​ការ​ពិគ្រោះ​អំពី​ព័ត៌មាន​ក្នុង​ប្រអប់​រៀន​សា​ឡើង​វិញ​ដែល​មាន​នៅ​ចុង​ជំពូក​នីមួយ​ៗ។ ដូច្នេះ គួរ​លៃ​ទុក​ពេល​គ្រប់​គ្រាន់​ដើម្បី​ពិចារណា​នូវ​សំណួរ​ហើយ​បទ​គម្ពីរ​ដែល​មាន​ក្នុង​ប្រអប់។

៤ បង​ប្រុស​ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ បាន​ត្រូវ​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ក្នុង​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ​សម្រាប់​ការ​សិក្សា។ ម្យ៉ាង​ទៀត ពេល​យើង​រៀប​ចំ​បាន​ល្អ ហើយ​គិត​ទុក​ជា​មុន​អំពី​សេចក្ដី​បង្រៀន​ដ៏​ល្អ​ដែល​យើង​នឹង​ទទួល នោះ​នឹង​ធ្វើ​ឲ្យ​ការ​សិក្សា​កាន់​តែ​សប្បាយ​ឡើង។ ពេល​ដែល​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។—រ៉ូម ១:១១, ១២

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១១ តើ​យើង​ទន្ទឹង​រង់​ចាំ​អ្វី?

២​. តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​សៀវភៅ​គ្រួសារ​អាច​ជួយ​យើង?

៣​. តើ​យើង​គួរ​ពិចារណា​យ៉ាង​ដូច​ម្ដេច​អំពី​ប្រអប់​រៀន​សា​ឡើង​វិញ​នៅ​ចុង​ជំពូក​នីមួយ​ៗ​?

៤​. តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​សម្រាប់​ការ​សិក្សា? ហើយ​បើ​អ្នក​ធ្វើ​ដូច្នេះ​តើ​មាន​ប្រយោជន៍​អ្វី?​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក