សេចក្ដីជូនដំណឹង
◼ ខែមីនា ឆ្នាំ២០១១: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ជាមួយនឹង សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ ចូរខំព្យាយាមដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ មេសា និងឧសភា ឆ្នាំ២០១១: ទស្សនាវដ្ដីប៉មយាម។ សូមខំព្យាយាមត្រឡប់ទៅជួបមនុស្សដែលចាប់អារម្មណ៍ ហើយបានមកចូលរួមពិធីរំលឹក ឬកិច្ចប្រជុំពិសេសមួយផ្សេងទៀត តែមិនទាន់បានចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមជំនុំ។ សូមផ្ដោតអារម្មណ៍ទៅលើការស្នើសុំបង្រៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន។ មិថុនា ឆ្នាំ២០១១: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមផ្ដល់សៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅមួយណាក៏បានដែលបានត្រូវបោះពុម្ពមុនឆ្នាំ១៩៩៥។
◼ ពេលផ្សព្វផ្សាយឲ្យអ្នកដែលនិយាយភាសាចិន សូមបង្ហាញគាត់នូវកូនសៀវភៅដំណឹងល្អសម្រាប់មនុស្សគ្រប់សាសន៍ (Good News for People of All Nations) នៅទំព័រដែលមានភាសាចិន (ធម្មតា) ដែលមានអក្សរកាត់ (CH) និងភាសាចិន (អក្សរកែសម្រួល) ដែលមានអក្សរកាត់ (CHS) ដើម្បីដឹងថាភាសាមួយណាដែលគាត់ចូលចិត្តអានជាង។ តាមធម្មតា មនុស្សដែលមកពីហុងកុងឬតៃវ៉ាន់ចូលចិត្តអានភាសាចិន(ធម្មតា) (CH) រីឯអ្នកដែលមកពីចិនដីគោកច្រើនតែចូលចិត្តអានភាសាចិន (អក្សរកែសម្រួល) (CHS)។ ប៉ុន្តែចំណែកវីដេអូ ឬស៊ីឌីរបស់អង្គការយើង សូមគិតអំពីភាសាមួយណាដែលម្ចាស់ផ្ទះនិយាយនិងយល់ច្បាស់ជាង។ ជាធម្មតាមនុស្សដែលមកពីចិនដីគោកឬតៃវ៉ាន់ពួកគេយល់ភាសាចិន (កុកងឺ) (CHM) រីឯអ្នកដែលមកពីហុងកុងយល់ភាសាចិន (កន្ដាំង) (CHC)។