សេចក្ដីជូនដំណឹង
◼ ខែឧសភា: ទស្សនាវដ្ដីប៉មយាម។ សូមខំប្រឹងព្យាយាមត្រឡប់ទៅជួបមនុស្សថ្មីៗដែលចាប់អារម្មណ៍ហើយបានមកស្ដាប់សុន្ទរកថាពិសេស និងអស់អ្នកដែលមកចូលរួមបុណ្យរំលឹក តែមិនទាន់បានចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមជំនុំ។ សូមព្យាយាមដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន។ មិថុនា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមផ្ដល់សៀវភៅដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ ឬសៀវភៅមួយណាក៏បានដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។ កក្កដា និងសីហា: សៀវភៅស្តើងដែលមាន៣២ទំព័រដូចជា: ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! ផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
◼ ចាប់ពីខែនេះទៅ ទំព័រខាងក្រោយបង្អស់នៃកិច្ចបម្រើព្រះនីមួយៗ នឹងមានគំរូសម្រាប់ពាក្យផ្សាយ រួមទាំងយោបល់ ដើម្បីចាប់ផ្ដើមស្នើសុំបង្រៀនគម្ពីរនៅថ្ងៃសៅរ៍សប្ដាហ៍ដំបូង ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម អត្ថបទប្រភេទថ្មី មានចំណងជើងថា«សូមរៀនពីបណ្ដាំរបស់ព្រះ» ឬសៀវភៅ ព្រះគម្ពីរបង្រៀន។