លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។
១. តើតាមរបៀបណាសេចក្ដីស្រឡាញ់របស់ព្រះ«វិសេសជាងជីវិត»? (ទំនុក. ៦៣:៣) [w០២ ១/១ ទំព័រ២១ វគ្គ១៧]
២. តើទំនុកតម្កើងទំនុកទី៧០ បញ្ជាក់ឲ្យយើងដឹងអ្វីខ្លះអំពីដាវីឌ? [w០៨ ១/៩ ទំព័រ១០ វគ្គ៤]
៣. តើទំនុកតម្កើង ៧៥:៥ព្រមានយើងអំពីអ្វី? [w០៦ ១/៩ ទំព័រ៩ វគ្គ៣]
៤. តើព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិដ្ឋានរបស់យើងនៅពេលណា? (ទំនុក. ៧៩:៩) [w០៦ ១/៩ ទំព័រ១០ វគ្គ៥]
៥. យោងទៅតាមទំនុកតម្កើង ៩០:៧, ៨ តើរបស់ដែលត្រូវ«លាក់កំបាំង»ជាអ្វី? [w០២ ១/២ ទំព័រ២២ វគ្គ១៤-១៦]
៦. យោងទៅតាមទំនុកតម្កើង ៩២:១២-១៥ តើបងប្អូនវ័យចាស់បានទទួលភារកិច្ចអ្វីក្នុងក្រុមជំនុំ? [w០៤ ១/៨ ទំព័រ២៥-២៦ វគ្គ១៤-១៨]
៧. តើបទគម្ពីរនៅទំនុកតម្កើង ១០៣:១៤ ជួយយើងឲ្យយល់ថា ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើងយ៉ាងដូចម្ដេច? [w០៩ ១/៨ ទំព័រ២៩ វគ្គ៥]
៨. តើបទគម្ពីរនៅទំនុកតម្កើង ១០៦:៣៦, ៣៧ អាចជួយយើងយ៉ាងណាឲ្យយល់ពីមូលហេតុដែលព្រះយេហូវ៉ាស្អប់ការគោរពបូជារូបព្រះ? [w០៦ ១/៩ ទំព័រ១១ វគ្គ៩]
៩. យោងទៅតាមទំនុកតម្កើង ១១០:១, ៤ តើព្រះយេហូវ៉ាបានស្បថអ្វីស្តីអំពីពូជសន្យាឬមេស្ស៊ី? ហើយតើពាក្យស្បថនេះនឹងនាំឲ្យមានពរអ្វីសម្រាប់មនុស្សជាតិ? [cl ទំព័រ១៩៤ វគ្គ១៣]
១០. តើ«ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេស»ដល់ទ្រង់ក្នុងន័យអ្វី? (ទំនុក. ១១៦:១៥) [w០៦ ១/១០ ទំព័រ៩ វគ្គ២]