សេចក្ដីជូនដំណឹង
◼ ខែកញ្ញា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមខំប្រឹងចាប់ផ្ដើមបង្រៀនគម្ពីរពេលជួបម្ចាស់ផ្ទះលើកដំបូង។ ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ តែមិនព្រមរៀនគម្ពីរ អ្នកផ្សាយអាចស្នើផ្ដល់សៀវភៅស្តើងដូចជា ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! តុលា: ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមជូនខិត្តប័ណ្ណ តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? សូមព្យាយាមស្នើសុំបង្រៀនគម្ពីរ។ វិច្ឆិកា: ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! ឬ គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? ធ្នូ: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬ បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។
◼ អ្នកផ្សាយដែលត្រួសត្រាយជំនួយនៅខែមីនា ឆ្នាំ២០១២ អាចផ្សព្វផ្សាយ៣០ម៉ោង ឬ៥០ម៉ោងសម្រាប់ខែនោះបាន។ ម្យ៉ាងទៀត បើអ្នកត្រួតពិនិត្យមណ្ឌលនឹងធ្វើទស្សនកិច្ចនៅក្រុមជំនុំអ្នកនៅខែមីនា នោះអស់អ្នកដែលកំពុងត្រួសត្រាយជំនួយ ទោះជា៣០ម៉ោងឬ៥០ម៉ោងក្ដី អាចចូលរួមពីដើមដល់ចប់ក្នុងប្រជុំដែលអ្នកត្រួតពិនិត្យមណ្ឌលមានជាមួយនឹងអ្នកត្រួសត្រាយពេញពេល។
◼ ចាប់ផ្ដើមខែកញ្ញាអ្នកត្រួតពិនិត្យមណ្ឌលនឹងថ្លែងសុន្ទរកថាសាធារណៈដែលមានចំណងជើងថា«ចូលរួបរួមជាមួយនឹងរាស្ត្រដ៏សប្បាយរបស់ព្រះ»។