ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
ខែមេសា ឆ្នាំ២០១១: យើងមានក្ដីសោមនស្សរីករាយនឹងជម្រាបបងប្អូនថា ចំនួនប្រាំបានកើនឡើងដល់កំពូលថ្មី ពោលគឺចំនួនអ្នកផ្សព្វផ្សាយ(៤៦៨នាក់) ចំនួនអ្នកត្រួសត្រាយពេញពេល(២១៣នាក់) ចំនួនម៉ោងផ្សព្វផ្សាយ(២៤.៤០៥) ចំនួនត្រឡប់ទៅជួប(៩.៨៦៧) និងចំនួនអ្នកត្រួសត្រាយជំនួយ។ ជាពិសេសយើងសប្បាយរីករាយដោយឃើញមានអ្នកផ្សាយ១២៩នាក់បានបម្រើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងខែនោះ។ តួលេខទាំងនេះបង្ហាញថា អ្នកផ្សាយទាំងអស់បានខំប្រឹងជាពិសេសដើម្បីលៃពេលចូលរួមក្នុងសកម្មភាពពិសេសនេះ ដោយអញ្ជើញមនុស្សមកពិធីរំលឹក និងមកស្ដាប់សុន្ទរកថាពិសេស។ អ្នកចូលរួមក្នុងពិធីរំលឹក(១.៧៦៩នាក់) គឺប្រហែល៣៧៨ភាគរយនៃចំនួនសរុបនៃអ្នកផ្សព្វផ្សាយក្នុងខែមេសា។