លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១។
១. ហេតុអ្វីយើងចាំបាច់កាន់ខ្ជាប់តាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា? (ទំនុក. ១១៩:៦០, ៦១) [w០១ ១/៣ ទំព័រ១៣ វគ្គ៣]
២. តើយើងអាចទាញយកមេរៀនអ្វីពីទំនុកតម្កើង ១៣៣:១-៣? [w០៦ ១/១០ ទំព័រ១០ វគ្គ៧]
៣. ហេតុអ្វីយើងគួរចង់ឲ្យព្រះយេហូវ៉ា«ពិនិត្យមើល»យើង? (ទំនុក. ១៣៩:២៣, ២៤) [w០៦ ១/១០ ទំព័រ១១ វគ្គ១]
៤. តើព្រះយេហូវ៉ានឹង«គាំទ្រ»ឬ«លើក»ពួកអ្នកបម្រើរបស់លោកពេលដែលពួកគេជួបប្រទះទុក្ខលំបាកអ្វីខ្លះ? (ទំនុក. ១៤៥:១៤) [w០៤ ១/៤ ទំព័រ២៥ វគ្គ១១]
៥. ពេលដែលយើងត្រូវធ្វើការសម្រេចចិត្ត តើបណ្ដាំរបស់ព្រះអាចជួយយើងតាមរបៀបណា? ហើយតើនឹងមានលទ្ធផលយ៉ាងណា? (សុភ. ១:៤) [w១១ ១/៤ ទំព័រ១៥ វគ្គ៦]
៦. នៅ«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា» តើអ្វីទៅដែលនឹងមិនអាចការពារមនុស្ស? ហើយតើយើងត្រូវធ្វើអ្វីនៅពេលនោះនិងឥឡូវនេះ? (សុភ. ១១:៤) [w១១ ១/៣ ទំព័រ១៨ វគ្គ២០]
៧. ហេតុអ្វីសុភាសិត ១៦:៣អាចសម្រាលទុក្ខបងប្អូនដែលនៅលីវដោយសារមិនទាន់រកបាននូវគូដែលស័ក្ដិសម? [w១១ ១/១ ទំព័រ២២ វគ្គ១៤]
៨. តើសុភាសិត ១៥:២៨អាចជួយយើងយ៉ាងដូចម្ដេចពេលដែលយើងត្រូវធ្វើការសម្រេចចិត្តស្តីអំពីការងារធ្វើ? [w១១ ១/២ ទំព័រ២៤ វគ្គ១២]
៩. ស្តីអំពីសំណើធ្វើជំនួញ តើ«គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើង»យ៉ាងដូចម្ដេច? (សុភ. ២១:៥) [w១១ ១/៤ ទំព័រ១៧ វគ្គ១២]
១០. តើប្រាជ្ញានិងយោបល់ឬសមត្ថភាពរិះគិតអាចជួយក្រុមគ្រួសារយ៉ាងដូចម្ដេច? (សុភ. ២៤:៣) [w៩៧ ១/៦ ទំព័រ២២ វគ្គ១០]