ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
ខែកក្កដា ឆ្នាំ២០១១: យើងមានចិត្តរីករាយនឹងជម្រាបថាចំនួនសៀវភៅស្តើងដែលយើងបានចែកក្នុងខែកក្កដា ឆ្នាំ២០១១បានឡើងដល់កំពូល។ អ្នកផ្សាយចំនួន៤៨០នាក់ បានចែកសៀវភៅស្តើងអស់១.៦៤៤ក្បាល ដែលច្រើនជាងពីរដងក្នុងខែកក្កដាឆ្នាំមុន។ យើងមានចិត្តរីករាយដោយសារមាន១១នាក់បានទទួលការជ្រមុជទឹកនៅសន្និបាតពិសេសនាថ្ងៃទី៣ ខែកក្កដា។ ចំនួនសរុបអ្នកចូលរួមគឺ៨៤៩នាក់ គឺកើនឡើង២៧ភាគរយច្រើនជាងឆ្នាំមុន។