បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/១២ ទំ. ១០
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០១២ កិច្ចបម្រើព្រះ
២០១២ កិច្ចបម្រើព្រះ
km ៣/១២ ទំ. ១០

សេចក្ដី​ជូន​ដំណឹង

◼ ខែ​មីនា: តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? សូម​ព្យាយាម​ស្នើ​សុំ​បង្រៀន​គម្ពីរ​ពេល​ជួប​ម្ចាស់​ផ្ទះ​លើក​ដំបូង។ បើ​ម្ចាស់​ផ្ទះ​មាន​សៀវភៅ​នេះ​ហើយ តែ​មិន​ព្រម​រៀន​គម្ពីរ អ្នក​ផ្សាយ​អាច​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ខែ​មុន​ៗ ឬ​សៀវភៅ​ស្តើង​ដែល​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍។ មេ​សា និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ បើ​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍ សូម​បង្ហាញ​ខិត្តប័ណ្ណ​តើ​អ្នក​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ឬ​ទេ? សូម​ព្យាយាម​ស្នើ​សុំ​បង្រៀន​គម្ពីរ។ ពេល​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​អ្នក​ដែល​បាន​ចូល​រួម​ពិធី​រំលឹក ឬ​អ្នក​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​ពិសេស ឬ​សន្និបាត​ណា​មួយ ប៉ុន្តែ​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ សូម​ព្យាយាម​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។ មិថុនា: តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? សូម​ព្យាយាម​ស្នើ​សុំ​បង្រៀន​គម្ពីរ​ពេល​ជួប​ម្ចាស់​ផ្ទះ​លើក​ដំបូង។ បើ​ម្ចាស់​ផ្ទះ​មាន​សៀវភៅ​នេះ​ហើយ តែ​មិន​ព្រម​រៀន​គម្ពីរ អ្នក​ផ្សាយ​អាច​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ខែ​មុន​ៗ ឬ​សៀវភៅ​ស្តើង​ដែល​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍។

◼ ពិធី​រំលឹក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខេ​មេ​សា ឆ្នាំ​២០១២។ បើ​ក្រុម​ជំនុំ​របស់​អ្នក​ធម្មតា​មាន​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រជុំ​ទាំង​នោះ​ត្រូវ​ប្ដូរ​ទៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​សប្ដាហ៍​នោះ បើ​សាល​ប្រជុំ​នៅ​ទំនេរ។ បើ​មិន​អាច​ធ្វើ​ដូច្នេះ​បាន ហើយ​នេះ​ប៉ះពាល់​នឹង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ នោះ​ផ្នែក​ណា​ដែល​ទាក់​ទង​នឹង​ក្រុម​ជំនុំ​របស់​អ្នក​ជា​ពិសេស អាច​ត្រូវ​រួម​បញ្ចូល​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ផ្សេង​ទៀត។

◼ ចាប់​ពី​សប្ដាហ៍​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ ក្រុម​ជំនុំ​នឹង​សិក្សា​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​ នៅ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក