លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២។ បន្ទាប់ពីសំណួរនីមួយៗ មានថ្ងៃខែដែលចំណុចនានានឹងត្រូវពិភាក្សា ដើម្បីឲ្យបងប្អូនអាចស្រាវជ្រាវពេលរៀបចំសម្រាប់កម្មវិធីសាលាប្រចាំសប្ដាហ៍។
១. ហេតុអ្វីបានជាយើងគួរចាប់អារម្មណ៍នឹងព័ត៌មានក្នុងសៀវភៅយេរេមា? [ថ្ងៃទី៥ ខែមីនា, w០៧ ១/៤ ទំព័រ៨ វគ្គ២]
២. នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាសង្គ្រោះយើងឲ្យរួចពីការបៀតបៀនយ៉ាងដូចម្ដេច? (យេ. ១:៨) [ថ្ងៃទី៥ ខែមីនា, w០៦ ១/១ ទំព័រ១៦ វគ្គ១៨]
៣. តើពេលណានិងតាមរបៀបណាដែលអ្នកចាក់ប្រេងតាំងបានត្រឡប់មក«ផ្លូវចាស់ទាំងប៉ុន្មាន»? (យេ. ៦:១៦) [ថ្ងៃទី១២ ខែមីនា, br1 ទំព័រ៣១ វគ្គ១២]
៤. តើនាមព្រះយេហូវ៉ា និងឥទ្ធានុភាព ឬតេជានុភាពរបស់លោក ទាក់ទងគ្នាយ៉ាងណា? (យេ. ១០:៦) [ថ្ងៃទី១៩ ខែមីនា, cl ទំព័រ៣៨ វគ្គ៤]
៥. តើព្រះគម្ពីរបង្ហាញថាសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាមានកំរិតយ៉ាងដូចម្ដេច? (យេ. ១៣:១៤) [ថ្ងៃទី២ ខែមេសា, cl ទំព័រ២៥៨ វគ្គ១៧-១៩]
៦. តើព្រះយេហូវ៉ាបានបញ្ចុះបញ្ចូលយេរេមានិងប្រើកំឡាំងទ្រង់ដើម្បីឈ្នះលើគាត់យ៉ាងដូចម្ដេច? (យេ. ២០:៧) [ថ្ងៃទី២ ខែមេសា, w០៧ ១/៤ ទំព័រ៩ វគ្គ៦]
៧. ពេលព្រះយេហូវ៉ាបានបង្គាប់យេរេមាឲ្យប្រាប់ដល់បណ្ដាជនយូដាដែលជាប់ក្នុងទីក្រុងយេរូសាឡិមនោះ ឲ្យ«ចូលទៅខាងពួកខាល់ដេ» តើសេចក្ដីបង្គាប់នេះសាកលមើលការស្ដាប់បង្គាប់របស់យេរេមា តាមរបៀបពីរយ៉ាងណា? ហើយតើយើងអាចទាញប្រយោជន៍អ្វី ពីគំរូរបស់យេរេមាក្នុងការស្ដាប់បង្គាប់ដោយចិត្តក្លាហាន? (យេ. ២១:៨, ៩) [ថ្ងៃទី៩ ខែមេសា, w០៣ ១/១ ទំព័រ១៤ វគ្គ១៦-១៧]
៨. តើភាពល្អរបស់ព្រះយេហូវ៉ាគួរមានឥទ្ធិពលយ៉ាងណាមកលើយើង? ហើយហេតុអ្វី? (យេ. ៣១:១២) [ថ្ងៃទី២៣ ខែមេសា, cl ទំព័រ២៧៨ វគ្គ២០]
៩. តើព្រះយេហូវ៉ាចារឹកទុកក្រឹត្យវិន័យរបស់ទ្រង់ក្នុងចិត្តមនុស្សដោយរបៀបណា? (យេ. ៣១:៣៣) [ថ្ងៃទី២៣ ខែមេសា, w០៧ ១/៤ ទំព័រ១១ វគ្គ២]
១០. ពេលយេរេមាទិញដីនោះ ហេតុអ្វីបានជាគាត់រៀបចំសំបុត្រឬកិច្ចសន្យាពីរ? (យេ. ៣២:១០-១៥) [ថ្ងៃទី៣០ ខែមេសា, w០៧ ១/៤ ទំព័រ១១ វគ្គ៣]