សេចក្ដីជូនដំណឹង
◼ ខែមេសា និងឧសភា: ទស្សនាវដ្ដីប៉មយាម។ បើជួបមនុស្សដែលចាប់អារម្មណ៍ សូមបង្ហាញខិត្តប័ណ្ណតើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? សូមព្យាយាមស្នើសុំបង្រៀនគម្ពីរ។ ពេលត្រឡប់ទៅជួបអ្នកដែលបានចូលរួមពិធីរំលឹក ឬអ្នកដែលបានចូលរួមកិច្ចប្រជុំពិសេស ឬសន្និបាតណាមួយ ប៉ុន្តែមិនបានចូលរួមកិច្ចប្រជុំជាទៀងទាត់ សូមព្យាយាមស្នើសុំបង្រៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន។ មិថុនា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមស្នើសុំបង្រៀនគម្ពីរពេលជួបម្ចាស់ផ្ទះលើកដំបូង។ បើម្ចាស់ផ្ទះមានសៀវភៅនេះហើយ តែមិនព្រមរៀនគម្ពីរ អ្នកផ្សាយអាចស្នើផ្ដល់ទស្សនាវដ្ដីខែមុនៗ ឬសៀវភៅស្តើងដែលម្ចាស់ផ្ទះចាប់អារម្មណ៍។ កក្កដា: សូមប្រើសៀវភៅស្តើងដែលមាន៣២ទំព័រដូចជា: របៀបទទួលបានជីវិតដ៏គាប់ចិត្ត គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? ផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? ពេលត្រឡប់ទៅជួប សូមប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬបើឃើញថាសមនឹងតម្រូវការរបស់បុគ្គលនោះ សូមប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត ហើយសូមព្យាយាមចាប់ផ្ដើមបង្រៀនគម្ពីរ។
◼ ចាប់តាំងពីខែមេសា-មិថុនា ឆ្នាំ២០១២ ទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយនឹងរួមបញ្ចូលអត្ថបទដែលមានចំណងជើងថា «មេរៀនដែលខ្ញុំរៀនពីគម្ពីរ»។ អត្ថបទនេះបានរៀបចំឡើងដើម្បីឲ្យឪពុកម្ដាយប្រើក្នុងការបង្រៀនកូនដែលមានអាយុ៣ឆ្នាំនិងតិចជាង ជួនកាលបើអត់មានអត្ថបទខាងលើនេះទេ នឹងមានអត្ថបទផ្សេងទៀតដែលមានចំណងជើងថា «ចូរបង្រៀនកូនរបស់អ្នក» និងអត្ថបទ «សម្រាប់ប្អូនៗយុវវ័យ»។
◼ ពេលបងប្អូនមានគម្រោងទៅចូលរួមមហាសន្និបាតនៅប្រទេសផ្សេងទៀត បងប្អូនអាចទទួលព័ត៌មានបន្ថែមតាមរយៈគេហទំព័រwww.jw.org ដោយចុចពាក្យ“Lookup” ហើយជ្រើសរើសពាក្យ“Conventions”។