ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
យើងមានចិត្តសប្បាយរីករាយជម្រាបថា ចំនួនអ្នកផ្សាយបានឡើងដល់កំពូលជាលើកទី៥ តាំងពីខែសីហា ឆ្នាំ២០១១។ ក្នុងខែធ្នូ ឆ្នាំ២០១១ អ្នកផ្សាយសរុបមានចំនួន៥២៣នាក់ គឺកើនឡើង៧៣ភាគរយច្រើនជាងខែដដែលនៅឆ្នាំមុន។ ក្នុងមហាសន្និបាតប្រចាំតំបន់ក្រោមចំណងជើងថា ‹សូមឲ្យរាជាណាចក្ររបស់ព្រះបានមកដល់› មានចំនួនអ្នកចូលរួមសរុប១.០១៩នាក់។ យើងមានចិត្តសប្បាយរីករាយណាស់ដែលចំនួនអ្នកទទួលការជ្រមុជទឹកបានឡើងដល់កំពូលម្ដងទៀត គឺ២២នាក់ នេះជាចំនួនច្រើនបំផុតដែលមិនធ្លាប់មាន។