បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/១៣ ទំ. ៤
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០១៣ កិច្ចបម្រើព្រះ
២០១៣ កិច្ចបម្រើព្រះ
km ២/១៣ ទំ. ៤

សេចក្ដី​ជូន​ដំណឹង

◼ ខែ​កុម្ភៈ: សូម​ប្រើ​សៀវភៅ​ស្តើង​ដែល​មាន​៣២​ទំព័រ​ដូច​ជា: របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី? ផ្លូវ​ឆ្ពោះ​ទៅ​រក​សុភមង្គល​និង​សេចក្ដី​សុខសាន្ត លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ! តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ? ពេល​ត្រឡប់​ទៅ​ជួប សូម​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ឬ​បើ​ឃើញ​ថា​សម​នឹង​តម្រូវ​ការ​របស់​បុគ្គល​នោះ សូម​ប្រើ​សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ ឬ​ចូរ​ស្ដាប់​ព្រះ​ដើម្បី​រស់​ជា​រៀង​រហូត ហើយ​ព្យាយាម​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ មីនា​និង​មេ​សា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ត្រឡប់​ទៅ​ជួប សូម​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ឬ​បើ​ឃើញ​ថា​សម​នឹង​តម្រូវ​ការ​របស់​បុគ្គល​នោះ សូម​ប្រើ​សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ ឬ​ចូរ​ស្ដាប់​ព្រះ​ដើម្បី​រស់​ជា​រៀង​រហូត ហើយ​ព្យាយាម​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ ឧសភា: សូម​ប្រើ​ខិត្តប័ណ្ណ​មួយ​ដូច​ត​ទៅ: សូម​អរ​សប្បាយ​នឹង​ជីវភាព​គ្រួសារ​ចុះ ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​ក្សេម​ក្សាន្ត តើ​អ្នក​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ទេ? បើ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍ សូម​បង្ហាញ​របៀប​សិក្សា​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ឬ​សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ ឬ​ចូរ​ស្ដាប់​ព្រះ​ដើម្បី​រស់​ជា​រៀង​រហូត។

◼ សុន្ទរកថា​ពិសេស​ដែល​នឹង​ត្រូវ​ថ្លែង​ក្រោយ​ពិធី​រំលឹក​នៅ​ឆ្នាំ​២០១៣​មាន​ចំណង​ជើង​ថា ​«​តើ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​ជីវិត​យើង​ឬ?​»។

◼ មាន​គម្រោង​សុន្ទរកថា​ថ្មី​សម្រាប់​ពិធី​រំលឹក ហើយ​ចាប់​ពី​ឆ្នាំ​២០១៣​ទៅ អ្នក​ថ្លែង​ទាំង​អស់​នឹង​ត្រូវ​ប្រើ​គម្រោង​សុន្ទរកថា​នោះ។ សុន្ទរកថា​នោះ​មាន​ចំណង​ជើង​ថា ​«​ចូរ​ដឹង​គុណ​គ្រិស្ត​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក!​»។

◼ ចាប់​ពី​សប្ដាហ៍​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣ សៀវភៅ​ស្តើង​តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? នឹង​ត្រូវ​យក​មក​ពិគ្រោះ​នៅ​ក្នុង​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ។ បន្ទាប់​ពី​សៀវភៅ​ស្តើង​នោះ យើង​នឹង​សិក្សា​សៀវភៅ​ស្តើង​គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី? ចាប់​ផ្ដើម​ពី​សប្ដាហ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៣។ បើ​ក្រុម​ជំនុំ​ត្រូវ​ការ​សៀវភៅ​ស្តើង​ទាំង​នេះ​ថែម​ទៀត គួរ​ស្នើ​សុំ​នៅ​លើក​ក្រោយ​ពេល​ផ្ញើ​ក្រដាស​ស្នើ​សុំ​សៀវភៅ​ផ្សេង​ៗ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក