លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣។ មានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់ ដើម្បីអាចស្រាវជ្រាវពេលរៀបចំសម្រាប់សាលាកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍។
១. ស្តីអំពីចំណងអាពាហ៍ពិពាហ៍ដែលបានកត់ទុកនៅម៉ាកុស ១០:៦-៩ តើលោកយេស៊ូបានឲ្យការរំលឹកយ៉ាងសំខាន់អ្វី? [ថ្ងៃទី៤ ខែមីនា, w០៨ ១/២ ទំព័រ៣២ វគ្គ១១]
២. តើការបម្រើព្រះយេហូវ៉ាឲ្យអស់ពីព្រលឹងមានន័យអ្វី? (ម៉ាក. ១២:៣០) [ថ្ងៃទី៤ ខែមីនា, w៩៨ ១/១ ទំព័រ១៩ វគ្គ៤]
៣. តើ«គ្រាលំបាក»ដែលបានរៀបរាប់នៅម៉ាកុស ១៣:៨សំដៅទៅលើអ្វី? [ថ្ងៃទី១១ ខែមីនា, w០៨ ១/៣ ទំព័រ១៦ វគ្គ២]
៤. តើពាក្យជម្រាបសួររបស់ទេវតាបញ្ជាក់ថា នាងម៉ារៀគួរនឹងទទួលការគោរពប្រណិប័តន៍ពិសេសឬទេ? (លូក. ១:២៨) [ថ្ងៃទី១៨ ខែមីនា, w០៩ ១/២ ទំព័រ៩-១០ វគ្គ៣, ៤]
៥. ដោយដឹងថា សាថានរក«ឱកាសល្អ»ដើម្បីល្បងលចិត្តស្មោះគ្រប់លក្ខណៈរបស់យើង តើនេះគួរជំរុញយើងឲ្យធ្វើអ្វី? (លូក. ៤:១៣) [ថ្ងៃទី២៥ ខែមីនា, w១១ ១/១ ទំព័រ២៥ វគ្គ១០]
៦. តើយើងអាចធ្វើតាមពាក្យដែលបានកត់ទុកនៅលូកា ៦:២៧, ២៨យ៉ាងដូចម្ដេច? [ថ្ងៃទី២៥ ខែមីនា, w០៨ ១/៥ ទំព័រ១៣ វគ្គ៤]
៧. តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលលោកយេស៊ូប្រព្រឹត្តទៅលើស្ត្រីដែលបានប្រព្រឹត្តអំពើខុសឆ្គង? (លូក. ៧:៣៧-៣៩, ៤៨-៥០) [ថ្ងៃទី១ ខែមេសា, w០២ ១/៣ ទំព័រ២៥-២៦ វគ្គ៤-៩]
៨. តាមរយៈសៀវភៅដំណឹងល្អទាំងបួន តើលោកយេស៊ូចាត់ទុកអ្វីថាសំខាន់បំផុតដែលបណ្ដាជនត្រូវការ? (លូក. ៩:១១) [ថ្ងៃទី១ ខែមេសា, w០០ ១/៦ ទំព័រ១០ វគ្គ៦-៨]
៩. តើ«សញ្ញាសម្គាល់នៅលើថ្ងៃ ខែ និងផ្កាយ»នឹងមានឥទ្ធិពលយ៉ាងណាទៅលើមនុស្សជាតិ? (លូក. ២១:២៥) [ថ្ងៃទី២២ ខែមេសា, w៩៧ ១/៧ ទំព័រ១៦ វគ្គ៨-៩]
១០. ហេតុអ្វីក៏លោកយេស៊ូកើតទុក្ខជាខ្លាំងដល់ម្លឹង? (លូក. ២២:៤៤) [ថ្ងៃទី២៩ ខែមេសា, w០៨ ១/៣ ទំព័រ៣២ វគ្គ៤]