សេចក្ដីជូនដំណឹង
◼ ខែមេសា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួប សូមប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬបើឃើញថាសមនឹងតម្រូវការរបស់បុគ្គលនោះ សូមប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត ហើយស្នើសុំបង្រៀនគម្ពីរ។ ឧសភានិងមិថុនា: សូមប្រើខិត្តប័ណ្ណមួយដូចតទៅ: សូមអរសប្បាយនឹងជីវភាពគ្រួសារចុះ ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? បើម្ចាស់ផ្ទះចាប់អារម្មណ៍ សូមបង្ហាញរបៀបសិក្សាគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត។ កក្កដា: ព្រះមានដំណឹងល្អសម្រាប់យើង! ឬសៀវភៅស្តើងដែលមាន៣២ទំព័រដូចជា: ចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? ផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
◼ ពេលបងប្អូនមានគម្រោងទៅចូលរួមមហាសន្និបាតនៅប្រទេសផ្សេងទៀត បងប្អូនអាចទទួលព័ត៌មានបន្ថែមតាមរយៈគេហទំព័រwww.jw.org ដោយចុចពាក្យ«About Us» ហើយជ្រើសរើសពាក្យ«Conventions»។