ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
យើងមានចិត្តរីករាយជម្រាបបងប្អូនថា ក្នុងខែធ្នូ ឆ្នាំ២០១២ ចំនួនអ្នកផ្សព្វផ្សាយបានកើនឡើងដល់កំពូលថ្មី។ ចំនួនសរុបគឺ៦៧៦នាក់ ចំនួននេះបានកើនឡើង២៩ភាគរយលើសពីខែធ្នូឆ្នាំ២០១១។ ចំនួនបួនយ៉ាងទៀតបានកើនឡើងដល់កំពូលថ្មីដែរ គឺចំនួនអ្នកត្រួសត្រាយពេញពេល អ្នកផ្សាយក្នុងក្រុមជំនុំដែលមិនមែនជាអ្នកត្រួសត្រាយ ការត្រឡប់ទៅជួប និងសិស្សគម្ពីរ។ បន្ថែមទៅទៀត នៅមហាសន្និបាតប្រចាំតំបន់ ឆ្នាំ២០១២ មានអ្នកចូលរួម១.១៨៧នាក់។ យើងរីករាយដែលបានឃើញបងប្អូន២០នាក់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ាដោយទទួលការជ្រមុជទឹក។