លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣។ ក្នុងសំណួរនីមួយៗមានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់ដើម្បីអាចស្រាវជ្រាវពេលរៀបចំសម្រាប់សាលាកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍។
១. ប្រសាសន៍របស់លោកយេស៊ូនៅយ៉ូហាន ៣:១៤, ១៥ដែលថា៖ «ដូចម៉ូសេបានលើកសត្វពស់ឡើងនៅតំបន់ស្ងាត់ជ្រងំ នោះកូនមនុស្សក៏នឹងត្រូវលើកឡើងដូច្នោះដែរ» តើលោកចង់មានន័យយ៉ាងណា? [ថ្ងៃទី៦ ខែឧសភា, gt ជំពូក១៧ វគ្គ៥]
២. តើអ្នកកាន់តាមគ្រិស្តនឹងមានជីវិតនៅក្នុងខ្លួន ឬទទួលជីវិតដែលគ្មានទីបញ្ចប់នៅពេលណា? (យ៉ូន. ៦:៥៣) [ថ្ងៃទី១៣ ខែឧសភា, w០៨ ១/៤ ទំព័រ៣១ វគ្គ១]
៣. សូមពន្យល់អំពីរបៀបដែលលោកយេស៊ូបានបើកសម្ដែងឲ្យមនុស្សមិនល្អឥតខ្ចោះស្គាល់បិតារបស់លោក។ (យ៉ូន. ៨:២៨) [ថ្ងៃទី២០ ខែឧសភា, w១១ ១/៥ ទំព័រ៧ វគ្គ៤]
៤. តើយើងរៀនអ្វី ដោយដឹងថាលោកយេស៊ូ«ស្រក់ទឹកភ្នែក»ពេលដែលឡាសាជាមិត្តបានស្លាប់? (យ៉ូន. ១១:៣៥) [ថ្ងៃទី២០ ខែឧសភា, w៩៩ ១/៩ ទំព័រ៣០ វគ្គ១៧]
៥. តើលោកយេស៊ូបង្រៀនមេរៀនដ៏សំខាន់អ្វី ពីការលាងជើងឲ្យពួកអ្នកកាន់តាមលោក? (យ៉ូន. ១៣:៤, ៥) [ថ្ងៃទី២៧ ខែឧសភា, gt ជំពូក ១១៣ វគ្គ ១០]
៦. តើតាមរបៀបណាសកម្មពលបរិសុទ្ធរបស់ព្រះអាចផ្ដល់ការដឹកនាំដែលគួរឲ្យទុកចិត្តសម្រាប់យើង? (យ៉ូន. ១៤:២៦) [ថ្ងៃទី២៧ ខែឧសភា, w១១ ១/១២ ទំព័រ១៩ វគ្គ៩]
៧. នៅយ៉ូហាន ២១:១៥ តើ«អ្វីៗទាំងនេះ»ជាអ្វី? ហើយតើយើងអាចទាញមេរៀនអ្វី? [ថ្ងៃទី៣ ខែមិថុនា, w០៨ ១/៤ ទំព័រ៣២ វគ្គ១២]
៨. យោងទៅតាមសកម្មភាព ២:៤៤-៤៧ និងសកម្មភាព ៤:៣៤, ៣៥ តើគ្រិស្តសាសនិកគួរមានចិត្តគំនិតបែបណា? [ថ្ងៃទី១០ ខែមិថុនា, w០៨ ១/៥ ទំព័រ៣០ វគ្គ៥]
៩. យោងទៅតាមកំណត់ហេតុក្នុងសកម្មភាព ៧:៥៩ តើស្ទេផានបានអធិដ្ឋានទៅលោកយេស៊ូឬ? [ថ្ងៃទី១៧ ខែមិថុនា, w០៨ ១/៥ ទំព័រ៣១ វគ្គ៣]
១០. តើតាមរបៀបណាយើងអាចយកតម្រាប់តាមគំរូដ៏ល្អរបស់គ្រិស្តសាសនិកជំនាន់ដើម? (សកម្ម. ៩:៣១) [ថ្ងៃទី២៤ ខែមិថុនា, w០៨ ១/៥ ទំព័រ៣១ វគ្គ៨]