លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។ ក្នុងសំណួរនីមួយៗមានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់ដើម្បីអាចស្រាវជ្រាវពេលរៀបចំសម្រាប់សាលាកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍។
១. តើយើងរៀនមេរៀនដ៏សំខាន់អ្វី ដោយសារស្តេចហេរ៉ូឌព្រមទទួលការសរសើរដែលគាត់មិនសមនឹងទទួល? (សកម្ម. ១២:២១-២៣) [ថ្ងៃទី១ ខែកក្កដា, w០៨ ១/៥ ទំព័រ៣២ វគ្គ៧]
២. តើតាមរបៀបណាយុវវ័យដែលជាគ្រិស្តសាសនិកអាចទទួលប្រយោជន៍ដោយពិចារណានិងធ្វើតាមគំរូរបស់ធីម៉ូថេ? (សកម្ម. ១៦:១, ២) [ថ្ងៃទី៨ ខែកក្កដា, w០៨ ១/៥ ទំព័រ៣២ វគ្គ១០]
៣. ក្រោយពីឮអាប៉ូឡុស«និយាយយ៉ាងក្លាហាន»ក្នុងសាលាប្រជុំនៅក្រុងអេភេសូរ តើអាគីឡានិងព្រីស៊ីលបានផ្ដល់ជំនួយដែលប្រកបដោយសេចក្ដីស្រឡាញ់ដល់គាត់តាមរបៀបណា? (សកម្ម. ១៨:២៤-២៦) [ថ្ងៃទី១៥ ខែកក្កដា, w១០ ១/៦ ទំព័រ១៣ វគ្គ៤]
៤. តើតាមរបៀបណាដែលគំរូរបស់ប៉ូលជួយគ្រិស្តសាសនិកឲ្យការពារសិទ្ធិរបស់ពួកគេក្នុងការផ្សព្វផ្សាយ? (សកម្ម. ២៥:៨-១២) [ថ្ងៃទី២២ ខែកក្កដា, w០៨ ១/៥ ទំព័រ៣២ វគ្គ១៥]
៥. តើប្រតិកម្មរបស់មនុស្សចំពោះកិច្ចផ្សព្វផ្សាយមានភាពស្រដៀងគ្នាយ៉ាងណានៅសតវត្សរ៍ទីមួយនិងនៅសព្វថ្ងៃនេះ? (សកម្ម. ២៨:២៤) [ថ្ងៃទី២៩ ខែកក្កដា, w០៣ ១/៥ ទំព័រ២២ វគ្គ១៥]
៦. តើព្រះមានទស្សនៈយ៉ាងណាចំពោះការរួមដំណេកជាមួយមនុស្សភេទដូចគ្នា? ប៉ុន្តែតើគ្រិស្តសាសនិកគួរប្រព្រឹត្តយ៉ាងណាចំពោះអ្នកទាំងនោះ? (រ៉ូម ១:២៦, ២៧) [ថ្ងៃទី៥ ខែសីហា, w១១ ១/១២ ទំព័រ៧ វគ្គ១-២]
៧. តើតាមរបៀបណា«ថ្លៃលោះដែលគ្រិស្តយេស៊ូបានបង់»នៅឆ្នាំ៣៣ គ.ស. អាចគ្របបាំង«ការខុសឆ្គងដែលកើតមាននៅអតីតកាល»មុននឹងថ្លៃលោះបានបង់? (រ៉ូម ៣:២៤, ២៥) [ថ្ងៃទី៥ ខែសីហា, w០៨ ១/៦ ទំព័រ២៩ វគ្គ៦]
៨. ពេលដែលយើងប្រឈមមុខនឹងស្ថានការណ៍ដ៏ច្របូកច្របល់ ហើយមិនដឹងថាគួរអធិដ្ឋានសុំអ្វី តើព្រះយេហូវ៉ាមានការរៀបចំអ្វីដែលប្រកបដោយសេចក្ដីស្រឡាញ់? (រ៉ូម ៨:២៦, ២៧) [ថ្ងៃទី១២ ខែសីហា, w០៨ ១/៦ ទំព័រ៣០ វគ្គ១០]
៩. តើការដាស់តឿនថា៖ «ចូរមានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់»មានន័យយ៉ាងណា? (រ៉ូម ១២:១៣) [ថ្ងៃទី១៩ ខែសីហា, w០៩ ១/១០ ទំព័រ១៣ វគ្គ១២-១៣]
១០. ដូចដំបូន្មានរបស់សាវ័កប៉ូល តើតាមរបៀបណាយើងអាច«បំពាក់ខ្លួនដោយលោកម្ចាស់យេស៊ូគ្រិស្ត»? (រ៉ូម ១៣:១៤) [ថ្ងៃទី២៦ ខែសីហា, w០៥ ១/៤ ទំព័រ១១-១២ វគ្គ២០-២២]