ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
ក្នុងខែមីនា ឆ្នាំ២០១៣ យើងសូមជម្រាបថាចំនួនអ្នកផ្សព្វផ្សាយសរុបបានកើនឡើងដល់៦៩៣នាក់ នេះជាលើកទី១២ដែលចំនួនកើនឡើងដល់កំពូលបន្តបន្ទាប់។ មានចំនួនថ្មីកើនឡើងដល់កំពូល គឺអ្នកត្រួសត្រាយពេញពេលមានចំនួន៣៥៤នាក់ ចំនួនម៉ោង៣៤.៥៨៤ និងការត្រឡប់ទៅជួបចំនួន១៣.៤៣៤ដង។ នេះគួរឲ្យលើកទឹកចិត្តណាស់ដោយឃើញថាក្នុងខែមីនាមានប្រហែលមួយភាគបីនៃអ្នកផ្សព្វផ្សាយបានធ្វើជាអ្នកត្រួសត្រាយជំនួយ ដែលមានចំនួនសរុប១០៧នាក់។ អ្នកចូលរួមពិធីរំលឹកមានចំនួន១.៩០១នាក់។ នេះមានន័យថាមានចំនួនជាង១.២០០នាក់ច្រើនជាងចំនួនអ្នកផ្សព្វផ្សាយសរុប។ ដូច្នេះមានលទ្ធភាពថានឹងមានមនុស្សច្រើនថែមទៀតចូលរួមជាមួយយើងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។