លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។ ក្នុងសំណួរនីមួយៗមានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់ដើម្បីអាចស្រាវជ្រាវពេលរៀបចំសម្រាប់សាលាកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍។
១. តើអ្វីនឹងជួយយើងឲ្យបង្ហាញចិត្តស្លូតបូតពេលទាក់ទងជាមួយពួកអាជ្ញាធរ? (ទីត. ៣:២) [ថ្ងៃទី៤ ខែវិច្ឆិកា, w០៣ ១/៧ ទំព័រ២១ វគ្គ១៨-១៩]
២. ដូចបានកត់ទុកក្នុងសៀវភៅភីលេម៉ូន ខ៤-៧ តើយើងអាចរៀនអ្វីពីពាក្យរបស់ប៉ូលទៅកាន់ភីលេម៉ូន? [ថ្ងៃទី៤ ខែវិច្ឆិកា, w០៨ ១/១០ ទំព័រ៣១ វគ្គ២, ៧]
៣. តើយើងអាចចូលក្នុងការសម្រាករបស់ព្រះយ៉ាងដូចម្ដេច? (ហេ. ៤:៩-១១) [ថ្ងៃទី១១ ខែវិច្ឆិកា, w១១ ១/៧ ទំព័រ២៩, ៣០ វគ្គ១៦-១៧]
៤. តើលោកយេស៊ូបានរៀនស្ដាប់បង្គាប់យ៉ាងដូចម្ដេច? ហើយតើយើងអាចរៀនអ្វីខ្លះពីគំរូរបស់លោក? (ហេ. ៥:៨, ៩) [ថ្ងៃទី១១ ខែវិច្ឆិកា, w០៩ ១/៥ ទំព័រ១៥ វគ្គ១២]
៥. ហេតុអ្វីយ៉ាកុបសរសេរថា«ប្រាជ្ញាពីស្ថានលើវិញ ដំបូងបង្អស់គឺបរិសុទ្ធ រួចធ្វើឲ្យមានសន្ដិភាព»? (យ៉ា. ៣:១៧) [ថ្ងៃទី២៥ ខែវិច្ឆិកា, w១១ ១/៨ ទំព័រ២៩ វគ្គ១៥]
៦. «ដំណឹងល្អក៏បានត្រូវប្រកាសប្រាប់ដល់មនុស្សស្លាប់» តើមនុស្សស្លាប់នោះជាអ្នកណា? (១ពេ. ៤:៦) [ថ្ងៃទី២ ខែធ្នូ, w០៨ ១/១១ ទំព័រ១២ វគ្គ៨]
៧. យោងទៅតាមយ៉ូហានទី១ ២:៧, ៨ តើយ៉ូហាននិយាយពីបទបញ្ញត្ដិអ្វីដែលចង់ថា«ចាស់»ក៏បាន«ថ្មី»ក៏បាន? [ថ្ងៃទី៩ ខែធ្នូ, w០៨ ១/១២ ទំព័រ១០ វគ្គ៦]
៨. តើឋានន្តរ«អាលផានិងអូមេហ្គា»និង«អ្នកមុនបង្អស់ និងជាអ្នកក្រោយបង្អស់»សំដៅទៅនរណា? (បប. ១:៨, ១៧) [ថ្ងៃទី១៦ ខែធ្នូ, w០៩ ១/១ ទំព័រ៣០ វគ្គ៦]
៩. តើតាមរបៀបណាយើងអាចក្លាយទៅជាអ្នកមានក្នុងកិច្ចបម្រើពិសិដ្ឋ? (បប. ៣:១៧, ១៨) [ថ្ងៃទី១៦ ខែធ្នូ, w០៩ ១/១ ទំព័រ៣១ វគ្គ៥]
១០. តើយើងចេញពីបាប៊ីឡូនដ៏ខ្លាំងក្លាយ៉ាងដូចម្ដេច? (បប. ១៨:៤, ៥) [ថ្ងៃទី៣០ ខែធ្នូ, br1 ទំព័រ៦ វគ្គ១៧]