លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤។
១. តើសាថានបាននាំនាងអេវ៉ាឲ្យប្រមូលអារម្មណ៍ទៅលើអ្វី? ហើយតើនាងអេវ៉ាបានបង្ហាញអំពីអ្វី ដោយសារនាងបរិភោគផ្លែដែលព្រះបានហាមនោះ? (លោ. ៣:៦) [ថ្ងៃទី៦ ខែមករា, w១១ ១/៥ ទំ. ១៩ វ. ៥]
២. តើតាមរបៀបណាអេបិលអាចបណ្ដុះឲ្យមានជំនឿរឹងមាំ? ហើយតើមានលទ្ធផលយ៉ាងណា? (លោ. ៤:៤, ៥; ហេ. ១១:៤) [ថ្ងៃទី៦ ខែមករា, w១៣ ១/១ ទំ. ១២ វ. ៣; ទំ. ១៤ វ. ៤-៥]
៣. តើតាមរបៀបណាឪពុកម្ដាយអាចការពារកូនៗពីទំនោរចិត្តចង់កោតស្ងើច«មនុស្សខ្លាំងពូកែ»និង«មនុស្សមានល្បីឈ្មោះ»ក្នុងពិភពលោកនេះ? (លោ. ៦:៤) [ថ្ងៃទី១៣ ខែមករា, w១៣ ១/៧ ទំ. ១៣ វ. ២]
៤. ដូចកត់ទុកក្នុងលោកុប្បត្តិ ១៩:១៤-១៧ និងខ២៦ តើយើងអាចរៀនអ្វីពីកំណត់ហេតុអំពីឡុតនិងប្រពន្ធរបស់គាត់? [ថ្ងៃទី២៧ ខែមករា, w០៣ ១/៤ ទំ. ១២ វ. ២០]
៥. តើតាមរបៀបណាអាប្រាហាំបង្ហាញជំនឿទៅលើការប្រោសឲ្យរស់ឡើងវិញ និងទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្តីអំពីពូជសន្យាដែលនឹងកើតពីអ៊ីសាក? (លោ. ២២:១-១៨) [ថ្ងៃទី៣ ខែកុម្ភៈ, w០៥ ១/៨ ទំ. ១០, ១១ វ. ១២, ១៣]
៦. តើយើងអាចទាញមេរៀនអ្វីពីទំនាយដែលកត់ទុកនៅលោកុប្បត្តិ ២៥:២៣ដែលថា៖ «កូនច្បងនឹងត្រូវបំរើប្អូន»? [ថ្ងៃទី១០ ខែកុម្ភៈ, w០៤ ១/៦ ទំ. ៣១ វ. ៩]
៧. ការបកប្រែខ្លះថា អ្វីដែលយ៉ាកុបយល់សប្ដិឃើញនោះជា«ជណ្ដើរ» តើនេះមានន័យយ៉ាងណា? (លោ. ២៨:១២, ១៣) [ថ្ងៃទី១០ ខែកុម្ភៈ, w០៤ ១/៦ ទំ. ៣១ វ. ៧]
៨. តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់យ៉ាកុបដែលបានផ្ញើអំណោយទៅអេសាវជាបងប្រុស? (លោ. ៣២:១៣-១៥) [ថ្ងៃទី២៤ ខែកុម្ភៈ, w១១ ១/៨ ទំ. ២២ វ. ៣]
៩. តើតាមរបៀបណាយ៉ាកុបបង្ហាញថាគាត់ពិតជាយល់តម្លៃនៃអ្វីដ៏ពិសិដ្ឋ? (លោ. ៣២:២៤-២៩) [ថ្ងៃទី២៤ ខែកុម្ភៈ, w០៤ ១/៦ ទំ. ៣១ វ. ១០]
១០. តើតាមរបៀបណាយើងអាចជៀសវាងពីផលវិបាកដូចដែលនាងឌីណាបានឆ្លងកាត់? (លោ. ៣៤:១, ២) [ថ្ងៃទី២៤ ខែកុម្ភៈ, w១០ ១/៦ ទំ. ១០, ១១ វ. ១៣-១៥]