លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤។
១. តើអ្វីបានជួយឲ្យយ៉ូសែបរត់ចេញពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយប្រពន្ធប៉ូទីផារ? (លោ. ៣៩:៧-១២) [ថ្ងៃទី៣ ខែមីនា, w១៣ ១៥/២ ទំ. ៤ វ. ៦; w០៧ ១/១១ ទំ. ១៨ វ. ១៦]
២. តើតាមរបៀបណាដែលយ៉ូសែបបានទុកគំរូល្អដល់អ្នកដែលជួបអំពើអយុត្ដិធម៌និងទុក្ខលំបាក? (លោ. ៤១:១៤, ៣៩, ៤០) [ថ្ងៃទី១០ ខែមីនា, w០៤ ១/៦ ទំ. ៣២ វ. ៧; w៩៧ ១/១០ ទំ. ៩ វ. ៨]
៣. តើមានមូលដ្ឋានអ្វីដែលនាំឲ្យយ៉ូសែបបង្ហាញសេចក្ដីមេត្ដាករុណាទៅលើបងប្រុសៗរបស់គាត់? [ថ្ងៃទី១៧ ខែមីនា, w១១ ១/៨ ទំ. ២៥ វ. ១៦, ១៧]
៤. តើយ៉ូសែប«ផ្ដាំ»អ្វី ស្តីអំពី«ដំណើរសព»របស់គាត់? តើបណ្ដាំនោះមានឥទ្ធិពលយ៉ាងណា? [ថ្ងៃទី២៤ ខែមីនា, w០៧ ១/៦ ទំ. ៣០ វ. ១០, ១១]
៥. តើនិក្ខមនំ ៣:៧ បង្រៀនយើងអ្វីខ្លះអំពីព្រះយេហូវ៉ា? [ថ្ងៃទី៣១ ខែមីនា, w០៥ ១/១១ ទំ. ១០, ១១ វ. ១២, ១៣]
៦. នៅសម័យម៉ូសេ តើព្រះយេហូវ៉ាធ្វើតាមយ៉ាងពេញលេញចំពោះអត្ថន័យមួយនៃនាមរបស់លោកយ៉ាងដូចម្ដេច? (និក្ខ. ៣:១៤, ១៥) [ថ្ងៃទី៣១ ខែមីនា, w១៣ ១៥/៣ ទំ. ២៥ វ. ៥-៦]
៧. យោងទៅតាមនិក្ខមនំ ៧:១ តើម៉ូសេត្រូវធ្វើ«ជាព្រះដល់ផារ៉ោន»យ៉ាងដូចម្ដេច? [ថ្ងៃទី៧ ខែមេសា, w០៤ ១/៧ ទំ. ៣០ វ. ៨]
៨. ទោះជាបណ្ដាជនអ៊ីស្រាអែលបានឃើញឫទ្ធានុភាពរបស់ព្រះយេហូវ៉ាក្នុងការសង្គ្រោះពួកគេចេញពីស្រុកអេស៊ីបក្ដី ក្រោយមកតើពួកគេបានបង្ហាញចិត្តគំនិតបែបណា? ហើយតើយើងអាចទាញមេរៀនអ្វី? (និក្ខ. ១៤:៣០, ៣១) [ថ្ងៃទី១៤ ខែមេសា, w១២ ១/៣ ទំ. ២៦-២៧ វ. ៨-១០]
៩. ហេតុអ្វីពាក្យថា«អញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រី»គឺជាការប្រៀបធៀបដ៏សមរម្យ ស្តីអំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែលជាសាសន៍ថ្មីដោយសេចក្ដីស្រឡាញ់? (និក្ខ. ១៩:៤) [ថ្ងៃទី២៨ ខែមេសា, cl ជំ. ៧ ទំ. ៦៧ វ. ២, ៣]
១០. តើតាមរបៀបណាដែលព្រះយេហូវ៉ា«ទំលាក់ការទុច្ចរិតរបស់ឪពុក»ទៅលើមនុស្សតំណក្រោយ? (និក្ខ. ២០:៥) [ថ្ងៃទី២៨ ខែមេសា, w០៤ ១/៧ ទំ. ៣២ វ. ១]