ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
យើងរីករាយជម្រាបថាមានចំនួនអ្នកផ្សាយបានឡើងដល់កំពូលថ្មី នៅអំឡុងខែធ្នូ ឆ្នាំ២០១៣។ ចំនួនអ្នកផ្សាយសរុប គឺ៧៧៥នាក់ គឺកើនឡើង៩៩នាក់ ច្រើនជាងខែធ្នូ ឆ្នាំ២០១២។ ចំនួនអ្នកត្រួសត្រាយក៏កើនឡើងដែរ ពួកគាត់ខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយនិងការបង្រៀនសិស្សគម្ពីរ។ ចំនួនអ្នកត្រួសត្រាយពេញពេលបានឡើងដល់កំពូលថ្មីគឺ៤១០នាក់។ បន្ថែមទៅទៀត យើងសប្បាយរីករាយដែលបានឃើញបងប្អូនថ្មីចំនួន១៥នាក់បានទទួលការជ្រមុជទឹក នៅមហាសន្និបាតដែលមានប្រធានថា៖ ‹បណ្ដាំរបស់ព្រះជាសេចក្ដីពិត!› ដែលបានធ្វើឡើងនៅថ្ងៃទី២៧ដល់២៩ ខែធ្នូ ឆ្នាំ២០១៣។