លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។
១. ពេលយើងជ្រើសរើសការកម្សាន្តនិងការលម្ហែកាយ ហេតុអ្វីគោលការណ៍គម្ពីរដែលកត់ទុកក្នុងនិក្ខមនំ ២៣:២គឺសំខាន់? [ថ្ងៃទី៥ ខែឧសភា, w១១ ១/៧ ទំ. ៩-១១ វ. ៣-៧]
២. តើសេចក្ដីបង្គាប់ឲ្យសង្ឃសម្អាតខ្លួនប្រាណមុនជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា សំខាន់យ៉ាងណា? ហើយហេតុអ្វីនេះជាសេចក្ដីរំលឹកដ៏ខ្លាំងចំពោះអ្នកបម្រើរបស់ព្រះនៅសព្វថ្ងៃនេះ? (និក្ខ. ៣០:១៨-២១) [ថ្ងៃទី១៩ ខែឧសភា, w៩៦ ១/១០ ទំ. ៧ វ. ៩]
៣. ហេតុអ្វីអេរ៉ុនមិនទទួលទោសពីការធ្វើកូនគោមាស? (និក្ខ. ៣២:១-៨, ២៥-៣៥) [ថ្ងៃទី១៩ ខែឧសភា, w០៤ ១/៧ ទំ. ៣២ វ. ៤]
៤. តើយើងរៀនអ្វីខ្លះពីកំហិតដែលព្រះយេហូវ៉ាបង្រៀនឲ្យសាសន៍អ៊ីស្រាអែលធ្វើតាមស្តីអំពីមនុស្សពីសាសន៍ដទៃ? (និក្ខ. ៣៤:១១-១៦) [ថ្ងៃទី២៦ ខែឧសភា, w០៥ ១/៨ ទំ. ២៧ វ. ១៨]
៥. ហេតុអ្វីបទពិសោធន៍របស់បេតសាលាលនិងអូហូលីអាប់ពិតជាលើកទឹកចិត្តយើង? (និក្ខ. ៣៥:៣០-៣៥) [ថ្ងៃទី២៦ ខែឧសភា, w១០ ១/៩ ទំ. ១២ វ. ១៣]
៦. តើ«សញ្ញាបរិសុទ្ធពីការប្រគល់ខ្លួន» ដែលសម្ដេចសង្ឃអ៊ីស្រាអែលបានពាក់ភ្ជាប់នឹងមួករំលឹកយើងអំពីអ្វី? ហើយតើសញ្ញានេះបង្រៀនយើងអ្វីអំពីការប្រគល់ខ្លួន? (និក្ខ. ៣៩:៣០) [ថ្ងៃទី២ ខែមិថុនា, w០១ ១/៥ ទំ. ១២ វ. ២-៣]
៧. តើគ្រិស្តសាសនិកទាំងអស់មានភារកិច្ចអ្វី បើពួកគាត់ដឹងថាបងប្អូនរួមជំនឿប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? (លេវី. ៥:១) [ថ្ងៃទី៩ ខែមិថុនា, w១២ ១/២ ទំ. ២៥ វ. ១៥]
៨. តើតង្វាយមេត្រីមានលក្ខណៈសំខាន់អ្វី? ហើយតើតង្វាយមេត្រីទាក់ទងអ្វីនឹងការគោរពប្រណិប័តន៍ពិតនៅសព្វថ្ងៃនេះ? (លេវី. ៧:៣១-៣៣) [ថ្ងៃទី១៦ ខែមិថុនា, w១២ ១/១ ទំ. ២១ វ. ១១-១២]
៩. តើអំពើខុសឆ្គងរបស់ណាដាបនិងអ័ប៊ីហ៊ូវដែលជាកូនរបស់អេរ៉ុន ប្រហែលជាទាក់ទងនឹងរឿងអ្វី? ហើយតើយើងទាញមេរៀនអ្វីពីកំណត់ហេតុនេះ? (លេវី. ១០:១, ២, ៩) [ថ្ងៃទី២៣ ខែមិថុនា, w០៤ ១/៩ ទំ. ៣០ វ. ៧-៨, ទំ. ៣១ វ. ១]
១០. ហេតុអ្វីក៏ការសម្រាលកូនធ្វើឲ្យស្ត្រី«មិនស្អាត»? (លេវី. ១២:២, ៥) [ថ្ងៃទី២៣ ខែមិថុនា, w០៤ ១/៩ ទំ. ៣១ វ. ៣]