ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
យើងរីករាយជម្រាបបងប្អូនថា ក្នុងខែមីនា ឆ្នាំ២០១៤ ចំនួនអ្នកផ្សាយបានកើនឡើងដល់កំពូលថ្មីគឺ៨១៤នាក់ ចំនួននេះបានកើនឡើង១៧ភាគរយលើសខែមីនា ឆ្នាំមុន។ ក្នុងខែដដែលនោះ ជាលើកទី១ដែលចំនួនម៉ោងផ្សព្វផ្សាយសរុបដែលបងប្អូនបានចំណាយក្នុងកិច្ចបម្រើផ្សាយគឺច្រើនជាង៤០.០០០ម៉ោង គឺមានចំនួន៤១.២៥៩ម៉ោង។ បន្ថែមទៀត ក្នុងខែមីនានោះមានចំនួនសិស្សគម្ពីរ២.៤២៦នាក់។ នេះក៏ជាចំនួនកំពូលថ្មីមួយដែរ។