ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
យើងរីករាយជម្រាបបងប្អូនថាមានចំនួនអ្នកផ្សាយបានកើនឡើងដល់កំពូលថ្មី គឺ៨២៧នាក់ នៅខែឧសភា ឆ្នាំ២០១៤។ យើងក៏រីករាយជម្រាបថាមានបងប្អូន១៥នាក់បានទទួលការជ្រមុជទឹកនៅសន្និបាតប្រចាំមណ្ឌល ហើយចំនួនអ្នកទទួលការជ្រមុជទឹកសរុបនៅឆ្នាំកិច្ចបម្រើ២០១៤ គឺកើនដល់៤៣នាក់។ នេះជាចំនួនកើនឡើងដល់កំពូលថ្មី។ មែនហើយ កិច្ចផ្សព្វផ្សាយនៅប្រទេសខ្មែរគឺប្រៀបដូចជាវាលស្រូវ«ទុំល្មមច្រូតហើយ»!—យ៉ូន. ៤:៣៥