សេចក្ដីជូនដំណឹង
◼ ខែធ្នូ: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ឬខិត្តប័ណ្ណណាមួយដូចខាងក្រោម: តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? តើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? តើលោកអ្នកមានទស្សនៈយ៉ាងណាអំពីគម្ពីរបរិសុទ្ធ? តើលោកអ្នកមានទស្សនៈយ៉ាងណាអំពីអនាគត? តើអ្វីជាកត្ដាសំខាន់ដើម្បីមានសុភមង្គលគ្រួសារ? តើពិភពលោកនេះពិតជានៅក្រោមអំណាចអ្នកណា? តើទុក្ខវេទនានឹងមានរហូតឬ? ម្យ៉ាងទៀត អ្នកផ្សាយក៏អាចស្នើផ្ដល់ខិត្តប័ណ្ណឯទៀតដែលមាននៅសល់ក្នុងក្រុមជំនុំដែរ។ មករានិងកុម្ភៈ: ព្រះមានដំណឹងល្អសម្រាប់យើង! ឬសៀវភៅស្តើង៣២ទំព័រណាមួយដែលមានដូចតទៅ: ផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត ចូរស្ដាប់ព្រះ ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត របៀបទទួលបានជីវិតដ៏គាប់ចិត្ត តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? មីនា: ទស្សនាវដ្ដីប៉មយាម។
◼ ពិធីរំលឹកសម្រាប់ឆ្នាំ២០១៦នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០១៦។
◼ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ជារៀងរាល់ខែ ក្រុមជំនុំនឹងលែងផ្ដោតអារម្មណ៍ទៅលើការស្នើសុំបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងទៀតហើយ។ ផ្ទុយទៅវិញ អ្នកផ្សាយអាចស្នើផ្ដល់ទស្សនាវដ្ដីជារៀងរាល់ថ្ងៃសៅរ៍។ អ្នកផ្សាយអាចស្នើសុំបង្រៀនគម្ពីរនៅពេលណាក៏បាន ដោយប្រើទស្សនាវដ្ដីឬសៀវភៅឯទៀតសម្រាប់ការបង្រៀនគម្ពីរ។