សេចក្ដីជូនដំណឹង
◼ ខែមីនានិងមេសា: ទស្សនាវដ្ដីប៉មយាម។ ឧសភានិងមិថុនា: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ឬខិត្តប័ណ្ណណាមួយដែលមានដូចតទៅ: តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? តើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? តើលោកអ្នកមានទស្សនៈយ៉ាងណាអំពីគម្ពីរបរិសុទ្ធ? តើលោកអ្នកមានទស្សនៈយ៉ាងណាអំពីអនាគត? តើអ្វីជាកត្ដាសំខាន់ដើម្បីមានសុភមង្គលគ្រួសារ? តើពិភពលោកនេះពិតជានៅក្រោមអំណាចអ្នកណា? តើទុក្ខវេទនានឹងមានរហូតឬ? អ្នកផ្សាយក៏អាចប្រើខិត្តប័ណ្ណផ្សេងទៀតដែលក្រុមជំនុំមានក្នុងស្តុក។
◼ ពិធីរំលឹកនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រទី៣ ខែមេសា ឆ្នាំ២០១៥។ បើធម្មតាក្រុមជំនុំរបស់អ្នកមានប្រជុំនៅថ្ងៃសុក្រ កិច្ចប្រជុំត្រូវប្ដូរទៅថ្ងៃផ្សេងទៀតក្នុងសប្ដាហ៍នោះបើសាលប្រជុំនៅទំនេរ។ បើការប្រជុំអប់រំកិច្ចបម្រើបានត្រូវលុបចោល អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំអាចរួមបញ្ចូលព័ត៌មានដែលទាក់ទងនឹងក្រុមជំនុំក្នុងការប្រជុំអប់រំកិច្ចបម្រើផ្សេងទៀតក្នុងអំឡុងខែនោះ។