ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
យើងរីករាយជម្រាបបងប្អូនថាចំនួនអ្នកត្រួសត្រាយពេញពេលនៅខែកញ្ញា ឆ្នាំ២០១៤ បានកើនឡើងដល់កំពូលថ្មី គឺ៤៤៥នាក់។ យើងឃើញថាចំនួនអ្នកត្រួសត្រាយបានកើនឡើង១១ភាគរយ បើប្រៀបទៅនឹងខែកញ្ញាឆ្នាំមុន។ នៅខែកញ្ញានិងតុលា សន្និបាតប្រចាំមណ្ឌលបានត្រូវធ្វើឡើងនៅពីរកន្លែង ដែលមានអ្នកចូលរួមចំនួន១.២៥៥នាក់។ ចំនួននេះបានកើនឡើង៧ភាគរយបើប្រៀបទៅនឹងឆ្នាំមុន។ នៅសន្និបាតទាំងពីរនោះមានបួននាក់បានទទួលការជ្រមុជទឹក។