សេចក្ដីជូនដំណឹង
◼ ខែមិថុនា: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ឬខិត្តប័ណ្ណណាមួយដែលមានដូចតទៅ: តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? តើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? តើលោកអ្នកមានទស្សនៈយ៉ាងណាអំពីគម្ពីរបរិសុទ្ធ? តើលោកអ្នកមានទស្សនៈយ៉ាងណាអំពីអនាគត? តើអ្វីជាកត្ដាសំខាន់ដើម្បីមានសុភមង្គលគ្រួសារ? តើពិភពលោកនេះពិតជានៅក្រោមអំណាចអ្នកណា? តើទុក្ខវេទនានឹងមានរហូតឬ? អ្នកផ្សាយក៏អាចប្រើខិត្តប័ណ្ណផ្សេងទៀតដែលក្រុមជំនុំមានក្នុងស្តុក។ កក្កដានិងសីហា: សៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង! ឬសៀវភៅស្តើងណាមួយដែលមាន៣២ទំព័រដូចជា: ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត ឬផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត។ អ្នកផ្សាយក៏អាចស្នើផ្ដល់សៀវភៅស្តើងផ្សេងទៀតបានដែរ ដែលសមស្របនឹងសេចក្ដីត្រូវការរបស់ម្ចាស់ផ្ទះ។ កញ្ញា: ទស្សនាវដ្ដីប៉មយាម។
◼ ខិត្តប័ណ្ណទាំងអស់និងលិខិតអញ្ជើញដែលយើងជូនម្ចាស់ផ្ទះ ឬដាក់ទុកនៅផ្ទះដែលគ្មានអ្នកណានៅ គួរត្រូវរាយការណ៍ក្នុងប្រឡោះដែលសរសេរថា«សៀវភៅស្តើងនិងខិត្តប័ណ្ណ» ពេលបំពេញក្នុងក្រដាសសេចក្ដីរាយការណ៍ពីកិច្ចបម្រើផ្សាយនៅចុងខែ។ ពេលបុគ្គលម្នាក់បង្ហាញចំណាប់អារម្មណ៍និងទទួលសៀវភៅផ្សេងៗ សូម្បីតែខិត្តប័ណ្ណក្ដី អ្នកផ្សាយគួរខំត្រឡប់ទៅជួបដើម្បីបង្កើនចំណាប់អារម្មណ៍របស់គាត់ថែមទៀត។