លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។
ក្នុងចម្រៀង តើជនជាតិអ៊ីស្រាអែលបានថ្លែងយ៉ាងណា អំពីអំណាចគ្រប់គ្រងជាស្តេចរបស់ព្រះយេហូវ៉ា ហើយតើនេះមានន័យអ្វី? (១រប. ១៦:៣១) [ថ្ងៃទី២ ខែវិច្ឆិកា, w១៤ ១៥/១ ទំ. ១០-១១ វ. ១៤]
តើអ្វីបានជំរុញចិត្តដាវីឌឲ្យបង្ហាញចិត្តសទ្ធា ហើយតើអ្វីនឹងជួយយើងឲ្យធ្វើដូចដាវីឌដែរ? (១រប. ២២:៥) [ថ្ងៃទី៩ ខែវិច្ឆិកា, br2 ទំ. ២៨ វ. ៧]
ពេលដាវីឌប្រាប់សាឡូម៉ូនថា៖ «ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ» តើគាត់ចង់មានន័យដូចម្ដេច? (១រប. ២៨:៩) [ថ្ងៃទី១៦ ខែវិច្ឆិកា, w០៨ ១/១០ ទំ. ១១-១២ វ. ១៨, ១៩]
តើសំណូមពររបស់សាឡូម៉ូននៅរបាក្សត្រទី២ ១:១០ បានបង្ហាញយ៉ាងណាអំពីគាត់? ដោយគិតពិចារណាអំពីសេចក្ដីអធិដ្ឋានរបស់យើងទៅព្រះយេហូវ៉ា តើយើងប្រហែលជាយល់អ្វីខ្លះអំពីចិត្តប្រាថ្នារបស់យើង? (២រប. ១:១១, ១២) [ថ្ងៃទី២៣ ខែវិច្ឆិកា, br2 ទំ. ៣០ វ. ៦]
យោងទៅតាមរបាក្សត្រទី២ ៦:២៩, ៣០ តើព្រះយេហូវ៉ាមានសមត្ថភាពពិសេសអ្វី ហើយហេតុអ្វីយើងគួរអធិដ្ឋានអស់ពីចិត្តទៅលោក? (ទំនុក. ៥៥:២២) [ថ្ងៃទី៣០ ខែវិច្ឆិកា, w០៨ ១/៣ ទំ. ១៧ វ. ៥, ៦]
តើផ្អែកទៅលើមូលដ្ឋានអ្វី ដែលអេសាបានអធិដ្ឋានសុំជំនួយពីព្រះដើម្បីមានជ័យជម្នះលើកងទ័ពដ៏ធំសម្បើម ហើយតើយើងអាចប្រាកដយ៉ាងណាថា លោកនឹងជួយយើងក្នុងសង្គ្រាមក្នុងន័យធៀបដែរ? (២រប. ១៤:១១) [ថ្ងៃទី៧ ខែធ្នូ, w១២ ១៥/៨ ទំ. ៨ វ. ៦–ទំ. ៩ វ. ១]
តើរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើស្តេចយ៉ូសាផាតដែលបានធ្វើខុស ជួយឲ្យយើងយល់យ៉ាងណាអំពីសេចក្ដីស្រឡាញ់របស់ព្រះ? តើនេះគួរមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះអ្នកឯទៀត? (២រប. ១៩:៣) [ថ្ងៃទី១៤ ខែធ្នូ, w០៣ ១/១០ ទំ. ១៥ វ. ១៣; cl ទំ. ២៤៤-២៤៥ វ. ១២]
នៅសម័យយើងនេះ ហេតុអ្វីយើងត្រូវ«ដំរៀបគ្នា»និង«ឈរស្ងៀម» ហើយតើតាមរបៀបណា? (២រប. ២០:១៧) [ថ្ងៃទី២១ ខែធ្នូ, br2 ទំ. ៣២ វ. ៦; w០៣ ១/៩ ទំ. ១៧ វ. ១៥-១៦]
ក្នុងរបាក្សត្រទី២ ២១:២០ តើមានការរំឭកដ៏សំខាន់អ្វីអំពីការស្លាប់របស់យេហូរ៉ាម[យ៉ូរ៉ាម] ដែលយើងត្រូវគិតពិចារណា? [ថ្ងៃទី២១ ខែធ្នូ, w៩៩ ១/២ ទំ. ៣០ វ. ៤]
តើអ័ម៉ាស៊ីយ៉ាបានធ្លាក់ទៅក្នុងអន្ទាក់អ្វី? នៅសព្វថ្ងៃនេះ តើមានអន្ទាក់បែបណាខ្លះដែលយើងត្រូវប្រុងប្រយ័ត្ន? (២រប. ២៥:១៤) [ថ្ងៃទី២៨ ខែធ្នូ, br2 ទំ. ៣២ វ. ៧]