ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សុភាសិត ២៧-៣១
គម្ពីរពណ៌នាអំពីប្រពន្ធដែលមានសមត្ថភាព
សុភាសិត ជំពូកទី៣១ មានដំបូន្មានធ្ងន់ៗដែលស្តេចលេមយួលបានទទួលពីម្ដាយគាត់។ ដំបូន្មានទាំងនោះគឺប្រកបដោយប្រាជ្ញា ដើម្បីជួយគាត់ស្វែងរកប្រពន្ធដែលមានលក្ខណៈល្អនិងមានសមត្ថភាព។
ប្រពន្ធដែលមានសមត្ថភាព គឺគួរឲ្យទុកចិត្ត
នាងឲ្យយោបល់ដ៏មានប្រយោជន៍ដែលទាក់ទងនឹងការសម្រេចចិត្តរបស់គ្រួសារ ហើយដំណាលគ្នានោះនាងនៅតែចុះចូលនឹងប្ដី
ប្ដីទុកចិត្តថានាងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយមិនទាមទារឲ្យនាងសុំការយល់ព្រមពីគាត់គ្រប់រឿងនោះទេ
ប្រពន្ធដែលមានសមត្ថភាព គឺជាស្ត្រីឧស្សាហ៍
នាងចេះចាយវាយត្បិតត្បៀត ហើយមានរបៀបរស់នៅសាមញ្ញ។ ការធ្វើដូចនេះជួយឲ្យក្រុមគ្រួសារអាចមានសម្លៀកបំពាក់ស្អាតបាត មានរបៀបរៀបរយ និងមានម្ហូបអាហារដែលមានជីវជាតិ
នាងធ្វើការនឿយហត់ទាំងយំទាំងថ្ងៃ ព្រមទាំងមើលការខុសត្រូវអ្នកនៅក្នុងផ្ទះ
ប្រពន្ធដែលមានសមត្ថភាព គឺជាបុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំ
នាងកោតខ្លាចព្រះ ហើយនាងផ្ទាល់មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក