ថ្ងៃទី២៦ ខែធ្នូ ២០១៦–ថ្ងៃទី១ ខែមករា ២០១៧
អេសាយ ១៧-២៣
ចម្រៀងលេខ៤២ និងសេចក្ដីអធិដ្ឋាន
ពាក្យផ្ដើម (៣នាទី ឬខ្លីជាង)
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ការប្រើអំណាចក្នុងផ្លូវខុសនាំឲ្យបាត់បង់អំណាច»: (១០នាទី)
អេ. ២២:១៥, ១៦—សេបណាបានប្រើអំណាចរបស់គាត់ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន (ip-1-E ទំ. ២៣៨ វ. ១៦-១៧)
អេ. ២២:១៧-២២—ព្រះយេហូវ៉ាបានតែងតាំងអេលាគីមជំនួសសេបណា (ip-1-E ទំ. ២៣៨-២៣៩ វ. ១៧-១៨)
អេ. ២២:២៣-២៥—បទពិសោធន៍របស់សេបណាមានមេរៀនសំខាន់សម្រាប់យើង (w០៧ ១/១ ទំ. ៨ វ. ៦; ip-1-E ទំ. ២៤០-២៤១ វ. ១៩-២០)
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ: (៨នាទី)
អេ. ២១:១—តើ«វាលរហាលក្បែរសមុទ្រ»សំដៅទៅលើតំបន់មួយណា ហើយហេតុអ្វី? (w០៦ ១/១២ ទំ. ១៣ វ. ៦)
អេ. ២៣:១៧, ១៨—តើតាមរបៀបណាជំនួញរបស់ក្រុងទីរ៉ុសបានទៅជា«បរិសុទ្ធដល់ព្រះយេហូវ៉ា»? (ip-1-E ទំ. ២៥៣-២៥៤ វ. ២២-២៤)
តើអំណានគម្ពីរសប្ដាហ៍នេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះយេហូវ៉ា?
តើមានចំណុចអ្វីខ្លះពីអំណានគម្ពីរសប្ដាហ៍នេះដែលខ្ញុំអាចប្រើក្នុងកិច្ចបម្រើផ្សាយ?
អំណានគម្ពីរ: (៤នាទី ឬខ្លីជាង) អេ. ១៧:១-១៤
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
ការជួបលើកដំបូង: (២នាទី ឬខ្លីជាង) bhs—ប្រើវីដេអូហេតុអ្វីគួររៀនគម្ពីរ? ដើម្បីនាំចូលទៅសៀវភៅ។ (សូមកត់សម្គាល់: កុំចាក់បង្ហាញវីដេអូក្នុងអំឡុងការសម្ដែង)។
ការត្រឡប់ទៅជួប: (៤នាទី ឬខ្លីជាង) bhs—ចាប់ផ្ដើមបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះ ហើយទុកសំណួរដើម្បីត្រឡប់ទៅជួបលើកក្រោយ។
ការបង្រៀនគម្ពីរ: (៦នាទី ឬខ្លីជាង) lv ទំ. ១៧២-១៧៣ វ. ១០-១១—បង្ហាញអំពីរបៀបបង្រៀនដែលមានឥទ្ធិពលទៅលើចិត្តសិស្ស។
របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកនឹង«ចាំយាម»ឬទេ?: (៨នាទី) ថ្លែងដោយអ្នកចាស់ទុំ ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ទំព័រ៩-១៤។ សូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យចាំយាម ដូចគំរូរបស់អ្នកចាំយាមដែលអេសាយបានឃើញក្នុងគំនិត ព្រមទាំងដូចស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់ក្នុងឧទាហរណ៍របស់លោកយេស៊ូ។—អេ. ២១:៨; ម៉ាថ. ២៥:១-១៣
អង្គការមានសមិទ្ធផលផ្សេងៗ: (៧នាទី) សូមបង្ហាញវីដេអូអង្គការមានសមិទ្ធផលផ្សេងៗនៅខែធ្នូ។
ការសិក្សាគម្ពីរជាក្រុមជំនុំ: (៣០នាទី) kr ជំ. ៣ វ. ១-១២ និង«ផ្នែកទី១ សេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះ: ការចែកចាយអាហារតាមត្រូវពេល»
សើរើកម្មវិធីឡើងវិញ រួចប្រាប់អំពីកម្មវិធីសប្ដាហ៍បន្ទាប់ (៣នាទី)
ចម្រៀងលេខ១៤១ និងសេចក្ដីអធិដ្ឋាន